CamNews

ធ្លាក់ និង ផ្ទុះឆេះ យន្តហោះយោធា ចម្បាំងមួយគ្រឿង ចំផ្ទះ ពលរដ្ឋ ស្លូតត្រង់ មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ យន្តហោះយោធា ចម្បាំងមួយគ្រឿង បានធ្លាក់ចំ ផ្ទះមួយកន្លែង នៅឯវាលខ្សាច់ រដ្ឋ California ពោល  ចម្ងាយ ប្រមាណជាង ១៤៤ គីឡូម៉ែត្រ ភាគខាងកើត រដ្ឋ San Diego សហរដ្ឋ អាមេរិក នេះបើយោងតាមការដកស្រង់​អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

បន្ថែមពីលើនេះ គេឃើញមានការចាក់ផ្សាយ តាមរយៈទូរទស្សន៍ក្នុងស្រុក អោយឃើញថា យ៉ាង ហោចណាស់ ផ្ទះមួយកន្លែង រងនូវការឆាបឆេះ នៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងក្រុង Imperial អំឡុងកើតមានឡើង នូវករណីធ្លាក់យន្តហោះយោធា ចម្បាំងខាងលើ កាលពីល្ងាចថ្ងៃពុធម្សិលមិញ

បញ្ជាក់ ៖ នេះគឺជារូបភាព ឯកសារ ដែលធ្លាប់បានកើតមានឡើង ចំពោះករណីផ្សេង កាលពីពេលកន្លង
ទៅ

ដោយឡែក បុរសដែលជា ពីឡុត បើកយន្តហោះ មានវត្តមាន តែម្នាក់ឯង លើយន្តហោះខាងលើ វត្ត មានរបស់គាត់ មិនទទួលរងគ្រោះ ធ្ងន់ធ្ងរនោះទេ គ្រាន់តែរងរបួសស្រាល និង ត្រូវបានបញ្ជូនទៅ សម្រាកនៅឯមន្ទីរពេទ្យ ។

Melissa Lee បេក្ខភាពមន្រ្តីផ្លូវការ មកពី US Marine Corps ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រប៊ីប៊ីស៊ី អោយដឹងថា​ យន្តហោះយោធា ចម្បាំង AV-8B Harrier មួយគ្រឿងនេះ​ ស្ថានីយ៍របស់វា មានទីតាំង ស្ថិតនៅរដ្ឋ Arizona ហើយកាលពីពេលល្ងាច ថ្ងៃពុធ ម្សិលមិញ វាបានធ្លាក់និងផ្ទុះឆេះ ចំផ្ទះ ពលរដ្ឋ ស៊ីវិលម្នាក់ ។

ប្រភពដដែលបន្តអោយដឹងថា ប្រតិបត្តិការ ស្រាវជ្រាវ ក៏ដូចជា ជួយសង្គ្រោះ ក៏កំពុងតែមមាញឹក យ៉ាងសស្រាក់សស្រាំ ស្របពេលដែល ព័ត៌មានលម្អិត ស្តីពី អ្នករងរបួស នៅលើដី ពុំទាន់ត្រូវបាន គេបញ្ជាក់អោយដឹងនៅឡើយនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី