ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សាកសពមនុស្ស ១៧ នាក់ ត្រូវបានគេមានជំនឿជាក់អោយដឹងថា បានលង់ទឹកស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ លិចនាវា នៅភាគខាងជើងឈូងសមុទ្រប្រទេសហៃទី

*បញ្ជាក់ ៖ រូបភាពឯកសារ

ក្នុងនោះ សពទាំង ១៧ នាក់ មានសាកសពមនុស្ស ១១ នាក់ និង សាកសព ស្រ្តីភេទ ៦ នាក់ បាន អណ្តែតមកទើរ ត្រឹមឆ្នេរសមុទ្រក្រុង មាត់សមុទ្រក្រុង Le Borgne មាន រយៈចម្ងាយប្រមាណ ១០០ ម៉ាយ ស្នើនឹង ១៦០ គ.ម ភាគខាងជើង កំពង់ផែ Port-au-Prince ។ មន្រ្តី ផ្លូវការម្នាក់ស្រាយបំភ្លឺដល់ សារព័ត៌មាន AFP អោយដឹងថា សាកសពជនរងគ្រោះទាំងនោះ គឹជា ជន អន្តោប្រវេសន៍ខុសច្បាប់ ដែលបានព្យាយាម ធ្វើដំណើរចូលទៅកាន់ដីកោះ Turks និងកោះ Caicos ។ ពុំ មានសញ្ញាណណា មួួយថាបានរកឃើញនាវាលិចនោះទេ ស្របពេលដែល ឱកាសនៃក្រុមមនុស្ស នៅរស់រានមានជីវិត ក៏ អាជ្ញាធរពុំទាន់ហ៊ានសន្មត់ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី