កាលពីយប់ថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ នៅលើដងផ្លូវ ShouNing ដែលល្បីឈ្មោះ ជាមួយ
នឹងម្ហូបអាហារសមុទ្រ បង្កងតូចៗ នៅទីក្រុងសៀងហៃ ប្រទេសចិន មានការប្រកួតប្រជែងមួយ
ដែលពិតជាអស់សំណើចយ៉ាងខ្លាំង បានសម្តែងនៅចំពោះមុខមនុស្សម្នាជាច្រើន ដែលឆ្លងកាត់
ទីនោះ។ អ្វីដែលធ្វើអ្នកបានឃើញទិដ្ឋភាពផ្ទាល់ អស់សំណើច និងគ្រវីហួសចិត្តគ្រប់គ្នានោះ គឺ
មានបុរសម្នាក់ បានស្រាតខោវាស់ "អាអូនតូច" របស់ខ្លួន ជាមួយនឹងសត្វបង្កង ដែលគេដាក់
លក់នៅលើដងផ្លូវនោះ។

ក្រោយពេលហូបឆ្អែត និងផឹកស្រាស្រវឹងផងនោះ បុរសម្នាក់បានបាត់បង់នូវការខ្មាសអៀន ដើរ
ចេញមកក្រៅ ហើយបានស្រាតខោអស់រលីង ដើម្បីវាស់ "អាវុធពិសេស" របស់គាត់ ជាមួយនឹង
បណ្តាបង្កងដែលគេបានដាក់លក់ ដោយគាត់ចង់ឲ្យដឹងថា "បង្កងរបស់គាត់ គឺធំជាងបង្កងណាៗ
ទាំងអស់" ។ ប្រហែលជា គាត់ផឹកប៉ះចំស្រាស្រាតហើយមើលទៅ បានជាគាត់ មិនមានការខ្មាស
អៀនអ្វីទាំងអស់ ហើយស្រែកនិយាយឭៗដូចច្នេះ ក្រោមក្រសែភ្នែករាប់សិបគូ ដែលកំពុងសម្លឹង
មើលមក បង្កងដែលគាត់អួតថាធំ របស់គាត់នោះ។

"មើល៍! តើបង្កងអ្នកណា ធំជាង?"

សកម្មភាពនេះកើតឡើងមិនយូរប៉ុន្មាន គេក៏បានឃើញមានប៉ូលិស មានមុខនៅទីនោះ ហើយក៏
បានចាប់បុរសម្នាក់នោះ ស្លៀកខោឡើងវិញ និងស្តីឲ្យយ៉ាងខ្លាំង សំរាប់ទង្វើដែលបង្កឲ្យគ្មាន
សណ្តាប់ធ្នាប់ នៅទីសាធារណៈនេះ៕

ដោយ៖ សិលា
ប្រភព៖ K14