ព័ត៌មានកីឡា ៖ ជាការពិត បន្ទាប់ពីមានករណី បើកសម្ភោធជាផ្លូវការ កីឡាអូឡាំពិករដូវរងា Sochi នៅរុស្ស៊ី ដែលបានចាប់ផ្តើមពីថ្ងៃទី ៧ ដល់ ២៣ កុម្ភៈ ពិភពលោកក៏កំពុងតែ ចាប់អារម្មណ៍ ងាកក្រឡេកមើលប្រទេសមួយនេះ ស្របពេលដែលបរិបទចុងក្រោយនេះ លេចឭព័ត៌មានអោយ ដឹងថា រាល់អ្នកទៅទស្សនាកីឡាអូឡាំពិកមួយនេះ អោយតែ អនឡាញ តាមរយៈប្រព័ន្ធអេឡិចត្រូ និច រាល់ព័ត៌មានរបស់គេទាំងអស់ នឹងត្រូវគេ Hack យកក្នុងរយៈពេលមួយដ៏ខ្លី នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស cnet ។

អ្នករាយការណ៍ពិសេស អោយទីភ្នាក់ងារសារព័ត៌មាន NBC លោក Richard Engel បានធ្វើការ សហការជាមួយនឹង អ្នកជំនាញសន្តិសុខ ក្នុងការធ្វើតេស្តសាកល្បង គោលបំណង ដើម្បីធ្វើការ សិក្សាស្វែងយល់ថាតើ រាល់ព័ត៌មានរបស់ពួកគាត់ត្រូវបានគេ Hack យក ដោយចំណាយថេរវេលា ប៉ុន្មានអោយពិតប្រាកដ ល្គិកណា អោយតែមានតំណភ្ជាប់ ទៅនឹងប្រព័ន្ធណេតវើក របស់ប្រទេស រុស្ស៊ី ។

ជាការពិត បន្ទាប់ពីធ្វើតេស្តសាកល្បង លទ្ធផលរកអោយឃើញថា មិនទាន់បញ្ជប់ការទទួលទាន កាហ្វេបានស្រួលបួលផងនោះ ក្រុមឧក្រិដ្ឋជន បានលេចមុខមក នឹងទាញយក រាល់ឯកសារទាំង អស់ ពោលគឺ ធ្វើការ Hack ភ្លាមៗផ្ទាល់តែម្តង អោយតែមានតំណភ្ជាប់ទៅនឹងប្រព័ន្ធណេតវើកក្នុង ស្រុក នោះបានន័យថា មានការវាយលុកសម្រុកចូលភ្លាមៗ ក្នុងរយៈពេលតិចជាង ១ នាទី មិន ត្រឹមតែប៉ុណ្ណោះ មិនដល់រយៈពេល ២៤ ម៉ោងពេញផងនោះ រាល់ឯកសារដែលមានទាំងអស់នឹង ត្រូវបាត់បង់ទាំងស្រុង ។

Engel បានធ្វើការកោតសរសើរទៅនឹងកម្មវិធីការពារ ក៏ដូចជា កំចាត់មេរោគ Kaspersky Lab តែ ផ្ទុយទៅវិញ បើយោងតាមសម្តីអ្នកនាំពាក្យ តំណាងអោយ Kaspersky អះអាងអោយដឹងថា ការ ការពារ អាចនឹងមិនមានសមត្តភាពដល់ ខណៈពេលដែលឧបករណ៍អេឡិចត្រូនិច ដែលនឹងមាន ការប្រើប្រាស់ ក៏ដូចជាប្រតិបត្តិការ របស់ខ្លួន វាមានច្រើនហួសកម្រិត ស្របពេលដែលអ្នករាល់គ្នា គឺជាមុខសញ្ញានៃការវាយប្រហារ។

ជាមួយនឹងបរិបទយ៉ាងដូច្នេះ Engel ជាបេក្ខភាព អ្នករាយការណ៍ពិសេស អោយទីភ្នាក់ងារសារ ព័ត៌មាន បញ្ជាក់ក្តែងៗអោយដឹងថា មិនខ្វល់ថា បេក្ខភាពចូលរួមប្រកួត ក៏អ្នកមកទស្សនាកីឡាអូ ឡាំពិក រដូវរងា មួយនេះនោះទេ អោយតែមានការ Log on ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ច្បាស់ ណាស់ នឹងមានការ Hack ចូលភ្លាមៗជាក់ជាមិនខាន ៕

<object width="484" height="415" data="http://www.youtube.com/v/waEeJJVZ5P8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/waEeJJVZ5P8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnet