ភ្នំពេញ៖ តារាចម្រៀងល្បីខាងច្រៀងបទ ជាភាសាបរទេស សុខ សីឡាលីន ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ទស្សនិក និងថែមទាំងជាតារាពូកែរាំ តាមចង្វាក់បែបតង់ហ្គោ ពូកែគ្រវី ត្រកៀកញាក់សាច់ មិនចាញ់តារាចម្រៀងល្បីៗ ផ្សេងទៀតឡើយ។ ថ្វីត្បិតតែ សុខ សីឡាលីន កំពុងតែជ្រកកោន ក្នុងទ្រនំសិល្បៈដ៏ធំស្កឹមស្កៃ ផលិតកម្ម រស្មីហង្សមាស ដែលពោពេញទៅដោយ តារាចម្រៀងល្បីៗ និងប្រជុំខ្លាំង តែសម្រាប់នាងផ្ទាល់ ប្រជាប្រិយភាព នៅកម្រិតមួយថេរ មិនឡើងមិនចុះ ។ ចំណេកតែរឿងរ៉ាវស្នេហា របស់ស្រីស្រស់ សុខ សីឡាលីន កំពុងត្រូវបានអ្នកសិល្បៈ មាត់វែងមួយចំនួន យកមកជជែក វែកញែកគ្នាបែកផ្សែង ។

ទស្សនិកជនជាច្រើន បានដឹងរួចមកហើយថា សុខ សីឡាលីន ជាតារាស្រីស្ថិតក្នុងបញ្ជី តារាចម្រៀងស្រីប្រឆាំង ម្ដាយតាមគូស្នេហ៍ តែនៅពេលនេះ តារាស្រីមួយចំនួន បានដកខ្លួនពីបញ្ជីនេះ រួចមកហើយ ដូចជានាង ឱក សុគន្ធកញ្ញា នាង សុគន្ធ នីសា ជាដើម។ ថ្មីៗនេះ អ្នកសិល្បៈ មាត់វែងមួយចំនួន បាននិយាយខ្សឹបខ្សៀវគ្នាថា តារាចម្រៀង សុខ សីឡាលីន បានបែកស្នេហ៍ពី ម្ចាស់ពានក្រុមតន្រ្តី អាណាចក្រតារា អ៊ុក មិនណារិទ្ធ ជាស្ថាពរហើយ បន្ទាប់ពីម្ដាយនាង នៅតែមិនពេញចិត្ត ជាមួយចំណងស្នេហ៍តារាចម្រៀងស្រីល្បី និង តន្រ្តីករល្បីឈ្មោះនេះសោះ ។

ទោះជាកន្លងមក នាង សុខ សីឡាលីន បានព្យាយាមរឹតចំណងស្នេហ៍ ដោយដើរលេងតាមសមុទ្រ នឹងក្រុមគ្រួសារខាងប្រុសយ៉ាងណាក៏ដោយ ក៏មិនអាចរក្សាក្ដីស្នេហ៍មួយនេះ ឲ្យស្ថិតថេរបានដែរ ព្រោះនាងបាន ភ្ជាប់ចំណងស្នេហ៍ជាមួយអ្នកសិល្បៈជើងថ្មីម្នាក់ ដែលត្រូវបានម្ដាយនាង ពេញចិត្តពេញថ្លើមជាខ្លាំង និង សុខ សីឡាលីន បណ្ដើរយ៉ាងពេញមុខពេញមាត់ ។

ថ្វីត្បិតតែ សុខ សីឡាលីន កំពុងតែសាងស្នេហ៍ថ្មី តែអារម្មណ៍នាង ហាក់ពុំជ្រះស្រឡះឡើយ រហូតនាងច្រងក្រងជា ចម្រៀងមួយបទមាន ចំណងជើងថា "ជាតិនេះអូនជំពាក់ បងច្រើនពេកហើយ" ស្ថិតក្រោមស្នាដៃនិពន្ធ របស់លោក សុខ ច័ន្ទផល។ តែជារឿងពិតរបស់សុខ សីឡាលីន ។ LookingTODAY ពុំអាចទាក់ទង ដើម្បីសុំការបំភ្លឺបានទេ ព្រោះតែទូរស័ព្ទចូលតែនាងឆ្លើយថា ជាប់រវល់ ដូច្នេះ LookingTODAY នឹងរង់ចាំការបំភ្លឺពីនាងជានិច្ច នៅពេលក្រោយ ដោយក្ដីរីករាយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល