១-បង្កើតប្រព័ន្ធ ការពាររាងកាយ៖ ការស្រាវជ្រាវនៅក្នុង Medical Hypotherscs
បាននិយាយថា ការថើប អាចបង្កើតប្រព័ន្ធ ការពាររាងកាយ ដល់ស្រី្ត ដើម្បី ប្រឆាំង
វីរុស Cytomegalo virus ដែលចំលងគ្នា តាមមាត់ ហើយធម្មតា មិនគ្រោះថ្នាក់នោះទេ
តែអាចធ្វើឲ្យខុសប្រក្រតី ចំពោះទារក នៅក្នុងគភ៌បានច្រើនយ៉ាង ប្រសិនបើមាតា
មានមេរោគនេះ នៅពេលមានគភ៌ ។ ការថើបជឿជាក់ថា ជាការបញ្ចូនវីរុស ប្រភេទ
នេះ និងធ្វើឲ្យការការពារ រាងកាយរឹងមាំឡើង។

២-ជួយឲ្យអ្នកជ្រើសបានគូដែលល្អបំផុត៖ ពេលដែលអ្នកថើប នរណាម្នាក់អ្នកប៉ះ
ពាល់ គេយ៉ាងជ្រាលជ្រៅ វាជាការឃោសនា យ៉ាងច្បាស់ សម្រាប់ខ្លួន អ្នកផ្ទាល់ ហើយ
ក៏ជាវិធី ផ្នែកជីវវិទ្យា ដែលកំណត់ថា នរណាគឺជាមនុស្ស ដែលត្រូវគ្នានិងអ្នកបានល្អបំផុត
នៅក្នុងផ្លូវបន្តពូជ។

៣-ជួយដុតបំផ្លាញកាឡូរី៖ ត្រឹមតែ២-៦កាឡូរី ក្នុង១នាទីអាច មិនច្រើននោះទេ តែការ
ថើបគ្នា១ម៉ោង ក៏អាចដុតបំផ្លាញ កាឡូរីបានមួយកម្រិត ឬស្មើស្រា១កែវ ផងដែរ។

៤- ធ្វើឲ្យសាច់ដុំផ្ទៃមុខតឹងណែន៖ អ្នកស្រាវជ្រាវបានប្រាប់ថា អ្នកប្រើសាច់ដុំផ្ទៃមុខ
ប្រហែល៣០ ភាគរយ ក្នុងការថើប ដែលជួយឲ្យសាច់ដុំ ថ្ពាល់តឹងណែន។

៥- ជួយបន្ឋូបន្ថយ៖ មានសេចក្តីរាយការណ៍ពីវិទ្យាសាស្រ្តថា ការថើបបង្កើនកម្រិតរបស់
អុកស៊ីតូស៊ីន (OXcetocin) សារធាតុគីមី នៅក្នុងរាងកាយ ដែលជួយឲ្យ មានអារម្មណ៍ស្ងប់
អេនឌ័រហ្វ៊ីន(Enderphin)ដែលធ្វើឲ្យរាងកាយ មានអារម្មណ៍ល្អ និងដូចជា មិន(Dopamine)
ដែលបង្កើតអារម្មណ៍ ស្និតស្នាលផងដែរ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល