បណ្ដាមិត្តយុវនារីដែលធ្វើការនៅការិយាល័យ តែងព្រួយបារម្ភអំពីការជ្រើសរើសស្ទីល
សក់ ប្រកបដោយភាពស្រស់ស្អាត ប៉ុន្ដែមានភាពដោយឡែក ផ្សេងពីម៉ូដែលសក់ក្រង
ធម្មតា។

ស្ទីលសក់ក្រង និងបួងខាងក្រោមនេះអាចជួយអ្នកឱ្យមានភាពទាក់ទាញ នៅពេលបង្ហាញ
ខ្លួន ក្នុងការិយាល័យ។

វិធីធ្វើសក់ ម៉ូដែលក្រងបួងពីក្រោយ

ដើម្បីធ្វើសក់ម៉ូដែលនេះ អ្នកត្រូវត្រៀម ៖
-ដង្កៀបរាងមាត់ទា
-ស្នៀតសក់
-សប្រាយបាញ់សក់
-ក្រាសធម្មតា និងក្រាសធ្មេញញឹក

ជំហានទី ១ និងទី ២

ជំហានទី ១ ៖ ដើម្បីចាប់ផ្ដើម អ្នកត្រូវតែធ្វើឱ្យសក់បានស្អាត និងស្ងួត វានឹងជួយឱ្យមានភាព
ងាយស្រួលក្នុងការបង្កើតម៉ូដសក់ដូចអ្នកចង់បាន ដោយមិនប្រើពេលយូរ។

ជំហានទី ២ ៖ ដំបូង អ្នកត្រូវចែកសក់ជា ២ចំណែក ទៅតាមទទឹងក្បាល ដោយមួយចំណែក
ចាប់ពីលើត្រចៀកឡើងទៅលើ និងមួយចំណែកមកក្រោម។ ចូរប្រើដង្កៀបមាត់ទា កៀបសក់
ផ្នែកខាងលើត្រចៀកឱ្យបានជាប់ និងមានរបៀប។

ជំហានទី ៣ និងទី ៤

ជំហានទី ៣ ៖ បន្ទាប់មក ចែកសក់ផ្នែកខាងក្រោមជា ២ចំណែកស្មើគ្នាទៀត រួចក្រងសក់ពីរ
ចំណែកនេះ បួងសក់ដែលបានក្រងនេះចូលគ្នា ឱ្យចេញជារាងអក្សរ V ហើយប្រើស្នៀត សៀត
ឱ្យជាប់ ទើបបាញ់សប្រាយដើម្បីរក្សាម៉ូដ។

ជំហានទី ៤ ៖ ចាប់សក់ផ្នែកខាងលើ ឡើងទៅលើ រួចបាញ់សប្រាយដើម្បីងាយស្រួលក្នុងការ
ធ្វើឱ្យវាមានសភាពរឹង និងប៉ោង នៅត្រង់កន្លែងនេះ។

ជំហានទី ៥ និងទី ៦

ជំហានទី ៥ ៖ ប្រើក្រាសធ្មេញញឹក សិតសក់ត្រង់កណ្ដាលក្បាលឱ្យមានភាពកន្ទ្រីងកន្ទ្រើង
ដើម្បីធ្វើឱ្យសក់មានសភាពក្រាស។

ជំហានទី ៦ ៖ បន្ដបាញ់សប្រាយ ដើម្បីរក្សាផ្នត់របស់សក់ដែលទើបបានធ្វើឱ្យប៉ោងនៅកណ្ដាល
ក្បាលនេះ។

ជំហានទី ៧ និងទី ៨

ជំហានទី ៧ ៖ ចែកសក់ផ្នែកខាងលើ ទៅជា ២ចំណែកស្មើគ្នា ហើយទាញមកក្រោយទាំងសង
ខាង រួចមូរចូលគ្នានៅខាងក្រោយ។

ជំហានទី ៨ ៖ ចូរប្រើស្នៀតសក់មុខពីរដើម្បីរក្សាម៉ូដសក់ក្រងនៅខាងក្រោម និងសក់រមូរនៅពី
ខាងលើ។

ជំហានចុងក្រោយ ៖

ជំហានទី ៩ ៖ ដើម្បីឱ្យសក់មានរបៀបរៀបរយ អ្នកត្រូវចាប់ និងមូរសក់ដែលនៅសល់ខាងក្រោយ
ញុកចូលក្នុងស្រទាប់សក់ក្រង និងសក់រមូរ ហើយប្រើស្នៀតសក់ រក្សាម៉ូដសក់នេះ។

ជំហានទី ១០ ៖ ចុងក្រោយ ប្រើសប្រាយបាញ់សក់ទាំងមូល ដើម្បីជួយឱ្យម៉ូដសក់នេះ នៅជាប់បាន
យូរ។ ធ្វើបានដូច្នេះ អ្នកនឹងមានភាពជឿជាក់ នៅពេលចូលការិយាល័យ និងពេលណាត់ជួបមិត្តភ័ក្ដិ
នៅចុងសប្ដាហ៍មិនខាន។

ដោយ ៖ តារា
ប្រភព ៖ TCFS