កម្ពុជានឹងប្រារព្ធទិវាសន្តិភាពអន្តរជាតិលើកទី ៣០ នៅថៃ្ងទី ២១ ខែកញ្ញា ឆ្នាំ ២០១២ ក្នុងរាជ
ធានីភ្នំពេញ និងខេត្តចំនួន ៧ ទៀតរបស់កម្ពុជា។

នៅក្នុងទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០១២ នោះ គឺនឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អង្គការ
ក្រៅរដ្ឋាភិបាលមួយចំនួន និងពលរដ្ឋនៅក្នុងតំបន់ទាំងអស់ ចំនួន ១៨៥០ នាក់ ដែលមកពី
សាសនាខុសគ្នាដូចជា សាសនាឥស្លាម ព្រះយេស៊ូគ្រឹះ ការតូលិក និងព្រះពុទ្ធជាដើម ដើម្បី
មកជួបជុំគ្នានិយាយអំពីសន្តិភាពនៅក្នុងប្រទេស និងការរស់នៅរបស់មនុស្សគ្រប់រូបនាពេល
បច្ចប្បន្ននេះ។

នៅក្នុងនោះក៏មានក្រុមយុវជនមួយចំនួនដែលធ្លាប់ប្រើការងារទៅលើសន្តិភាព ក្នុងគោលបំណង
ដើម្បីអោយសង្គមសន្តិភាពនិងរស់នៅបានសុខសាន្តជានិរន្តរ៍តទៅ។

សូមបញ្ជាក់ថា នៅក្នុងទិវាសន្តិភាពជាតិឆ្នាំ ២០១២ នឹងមានអ្នកតំណាង ៤ នាក់មកពី តំបន់ផ្សេងៗ
ដែលពួកគេនឹងមកនិយាយអំពីសន្តិភាពនៅក្នុងតំបន់របស់ខ្លួន ថាតើមានអី្វកើតឡើងខ្លះនៅក្នុង
រយៈពេលរស់នៅ ក្នុងតំបន់នោះ។ ហើយពួកគេនឹងធើ្វការតាំងសមាធិប្រមូលអារម្មណ៍រយៈពេល
៥ នាទីដើម្បីសុំអោយពិភពលោកទាំងមូលមានសន្តិភាពជារៀងរហូតតទៅ៕

ដោយ៖ ផានិត
ប្រែសម្រួលអត្ថបទពី៖ thmeythmey