គ្រឿងផ្សំ
-ផ្លែម្នាស់មួយផ្លែ
-បង្គាស្រស់ ៤៨០ ក្រាម
-ម្ទេសប្លោកស្រស់ ឬ ម្ទេសបូកគោ (បៃតង និង ក្រហម) មួយមុខៗ មួយផ្លែ
-ខ្ទឹមសពីរ កំពឹស
-ដើមខ្ទឹមមួយដើម

គ្រឿងផ្សំប្រឡាក់សាច់
-ពងមាន់ ឬ ពងទា (យកពងស) មួយស្លាបព្រាកាហ្វេ
-អំបិលមួយស្លាបព្រាកាហ្វេ
-ប្រេងល្ង
-ម្រេចម៉ដ្ឋមួយមុខបន្តិចៗ
-ម្សៅឆាពីរស្លាបព្រាកាហ្វេ

គ្រឿងផ្សំទឹករសជាតិ
-ទឹកមួយភាគបួនកែវ
-ទឹកខ្មេះមួយស្លាបព្រាបាយ
-ទឹកប៉េងប៉ោះខាប់ពីរ សា្លបព្រាបាយ
-អំបិលមួយស្លាបព្រាកាហ្វេ
-ស្ករមួយស្លាបព្រាបាយ
-ម្សៅឆាមួយស្លាបព្រា កាហ្វេ
-ម្សៅស៊ុបខ្នរមួយស្លាបព្រាកាហ្វេ

វិធីធ្វើ
១- ផ្លែម្នាស់ស្រស់ ពុះបណ្តោយទាំងសម្បកក្នុង ទំហំមួយភាគបី យកចេញទុក បីភាគបួន
ឆ្កៀលយកបណ្តូល និង សាច់ចេញ។ សាច់ម្នាស់ ត្រូវហាន់ជាដុំគ្រាប់តូចៗ និង ត្រាំក្នុងទឹក
អំបិលប្រហែលជា ១០ នាទីទើបស្រង់ចេញទុកប្រើការ។ ម្ទេសប្លោលស្រស់ទាំងពីរប្រភេទ
ហាន់ជាដុំជ្រុងៗ ខ្ទឹមស ហាន់ជាបន្ទះស្តើងៗ និង ដើមខ្ទឹម កាត់ជាកង់ៗ។
២- បង្គាធ្វើឱ្យស្អាត ទុកកន្ទុយ រួចប្រឡាក់ ជាមួយគ្រឿង ប្រឡាក់សាច់ដោយ ផ្អាប់ទុក ១៥
នាទី។
៣- ដាក់ខ្លាញ់ កន្លះពែង រង់ចាំខ្លាញ់ ក្តៅហុយផ្សែង ទើបចាក់បង្គា បំពងរហូតដល់ឡើង
ពណ៌ត្នោត ទើបស្រង់ចេញ។
៤- ទុកខ្លាញ់ ពីរស្លាបព្រាបាយក្នុងខ្ទះ បំពងខ្ទឹមស និង ដើមខ្ទឹម យកក្លិនឈ្ងុយទើប ចាក់
ម្ទេសប្លោកស្រស់ និង ដុំគ្រាប់ម្នាស់ ឆាច្របល់ មួយសន្ទុះ ទើបចាកបង្គាបំពង និង ស្រោច
គ្រឿងផ្សំទឹករសជាតិចូល ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian