ភ្នំពេញ ៖ ផ្ទះឧត្តមសេនីយ៍យោធាជាន់ខ្ពស់ម្នាក់ អាជា្ញធមូលដ្ឋាននិយាយថា ត្រូវកម្លាំងនគរបាលចារកម្ម ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជា្ញរង សៀង សុខ ចុះទៅឡោមព័ទ្ធ និងឆែកឆេរនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៣នេះ ក្រោយសាលាបឋមសិក្សាទួលគោក ស្ថិតនៅផ្ទះលេខ២៦ ក្រុម៣៣ ផ្លូវ៣១៣ ភូមិ ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីសង្ស័យថា ជួលឲ្យជនជាតិចិនស្នាក់នៅ ទាក់ទងនឹងការជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ិនធឺណេត ។ មន្ត្រីមូលដ្ឋាននិយាយថា ក្រោយការចុះឆែកឆេរ ប្រមាណ ១ ម៉ោង ទើបសមត្ថកិច្ចបញ្ជាក់ថា ជាការយល់ ច្រឡំទីតាំង ។

លោក កែវ វិបុល មន្ត្រីនគរបាលក្រសួងមហាផ្ទៃបាននិយាយថា ក្រោយការឆែកឆេរបានបន្តិច ទើបមានការ បញ្ជាក់ថា ជាការយល់ច្រឡំ ប៉ុន្តែលោកចាត់ទុកថា សមត្ថកិច្ចមិនខុសច្បាប់ឡើយ ពីព្រោះមានមន្ត្រីតុលា ការចូលរួមឆែកឆេរ ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលមានផ្ទះវីឡា និងភូមិគ្រឹះស្កឹមស្កៃបច្ចុប្បន្ន កំពុង មានការព្រួយបារម្ភ ខណៈដែលសមត្ថកិច្ចចុះឆែកឆេរ មិនមានមូលដ្ឋានច្បាស់លាស់ ដែលជាហេតុធ្វើឲ្យ ប៉ះពាល់កិត្តិយសដល់ពួកគាត់ ។ កន្លងមកអតីតអភិបាលក្រុងភ្នំពេញ បានប្រតិកម្មម្តងរួចទៅហើយ ពាក់ ព័ន្ធនឹងការចុះឆែកឆេរ ដោយការ យល់ច្រឡំនោះ ។

គួររំលឹកថា ក្រោយពីការយល់ច្រឡំបានកើតឡើង សមត្ថកិច្ចក្រសួងមហាផ្ទៃដឹកនាំបញ្ជា ដោយប្រធាន នាយកដ្ឋាន បានដកកម្លាំងចេញជាបន្តបន្ទាប់ ក្រោយពីហាមអ្នកសារព័ត៌មានមិនឲ្យថត ។

សមត្ថកិច្ចខណ្ឌទួលគោក និយាយថា ជនជាតិចិន២នាក់ ត្រូវបានគេរកឃើញស្នាក់នៅទីនោះ ដោយគេដឹង ថា ទីតាំងនេះជាកន្លែងប្រកបរបរក្រុមហ៊ុន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល