ធនាគារ CIMB ផ្ដល់សេវាកម្មថ្មី និងមានភាពងាយស្រួលបំផុតដល់អតិថិជនរបស់ខ្លួន នោះគឺ
ការពិនិត្យ និងដកប្រាក់ដោយ មិនគិតថ្លៃ និងសេវាកម្មប្ដូរប្រាក់ស្វ័យប្រវត្ត តាមបណ្ដាញ ATM
ក្នុងតំបន់អាស៊ាន។

ធនាគារ CIMB កាលពីព្រឹកមិញនេះ បានធ្វើការណែនាំ ជូនដល់សាធារណជន និងអតិថិជន
ដែលកំពុងប្រើប្រាស់ សេវាកម្មធនាគាររបស់ខ្លួន នូវសេវាកម្មថ្មីបំផុតមួយ នោះគឺសេវាកម្ម
Regional ATM Link ដែលសេវាកម្មនេះនឹងអនុញ្ញាតឱ្យអតិថិជនទាំងអស់ប្រើប្រាស់កាត់ ATM
របស់ខ្លួនសម្រាប់ការពិនិត្យសមតុល្យ និងដកប្រាក់ដោយឥតគិតថ្លៃតាមបណ្ដាញម៉ាស៊ីន ATM
នៅក្នុងទូទាំងតំបន់ អាស៊ាន។

លោកស្រី ធីតា ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB ថ្លែងថា មូលហេតុ
ដែលនាំឱ្យធនាគារពង្រីកសេវាកម្មនេះ គឺដោយសារយល់ច្បាស់នូវតម្រូវការនៃការប្រើប្រាស់
សាច់ប្រាក់របស់អ្នកធ្វើដំណើរនៅក្នុងតំបន់អាស៊ាន ដោយសារតែមានការលំបាកក្នុងការយក
សាច់ប្រាក់ជាប់តាមខ្លួន។ ដូច្នេះ សេវាកម្មនេះនឹងជួយសម្រួលដល់ការលំបាកខាងលើ។

លោកស្រី ធីតា បន្ដថា ៖ "ជាមួយនិងកាត ATM របស់ធនាគារ CIMB អតិថិជនទាំងអស់អាច
ពិនិត្យសមតុល្យ និងដកប្រាក់ដោយឥតគិតថ្លៃតាមបណ្ដាញម៉ាស៊ីន ATM ជាង 4800 នៅក្នុង
ទូទាំងតំបន់ អាស៊ាន ក្នុងនោះមានដូចជា ប្រទេស កម្ពុជា ប្រទេសថៃ ឥណ្ដូនេស៊ី ម៉ាឡេស៊ី"
ជាដើម។ល។"

ជាងនេះទៅទៀត ធនាគារ CIMB ក៏មានផ្ដល់ជូននូវសេវាកម្មប្ដូរប្រាក់ដោយស្វ័យប្រវត្ត ដោយ
អត្រាប្ដូរបា្រក់ ដែលធនាគារផ្ដល់ជូននេះ គឺអត្រាទាបជាងគេមួយ នៅក្នុងប្រទេសផងដែរ។

សូមរំលឹកថា ធនាគារ CIMB ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេស កម្ពុជា គឺជាផ្នែកមួយ
នៃធនាគារ CIMB Group និងជាស្ថាប័នហិរញ្ញវត្ថុធំជាងគេទីពីរនៅក្នុងប្រទេស ម៉ាឡេស៊ី និង
ជាធនាគារអន្ដរជាតិមួយ នាំមុខគេក្នុងតំបន់អាស៊ាន។ CIMB Group មានទីស្នាក់ការធំនៅក្រុង
កូឡាឡាំពួរ ហើយបច្ចុប្បន្ន មានសាខាធំៗចំនួន ៨ នៅក្នុងប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន។
ក្រៅពីនេះ CIMB Group ក៏មានការិយាល័យនៅក្នុងប្រទេសចិន ហុងកុង បារ៉ែន ប្រទេសឥណ្ឌា
ស្រីលង្កា សហរដ្ឋអាមេរិក និងអង់គ្លេស៕

ដោយ ៖ សីហា