CamNews

ដាញ់ ម៉ូនីកា ធ្វើ​ខួប​កំណើត​ គម្រប់​៣ឆ្នាំ​ឲ្យ​កូនស្រី

ភ្នំពេញៈ អតីតសិល្បការិនី ស្រីល្បីឈ្មោះ អ្នកនាង ដាញ់ ម៉ូនីកា ដែលចាប់តាំងពី សម្រេចចិត្ត ទៅ សាងជីវិតគ្រួសារ ជាមួយស្វាមី នៅក្រៅប្រទេស អស់រយៈពេល ជាច្រើនឆ្នាំ ពេលវេលាហាក់ ដូចជា ដើរលឿន ខ្លាំងមែនទែន រហូតមកដល់ ដើមឆ្នាំនេះ កូនស្រីច្បង របស់នាងមានវ័យ គម្រប់៣ឆ្នាំ ទៅ ហើយ។

អតីតតារា សម្តែងស្រី ដែលមានប្រជាប្រិយភាព មិនសាបរលាប អ្នកនាង ដាញ់ ម៉ូនីកា បើទោះជា សម្រេចចិត្ត ដកខ្លួនចេញពី សិល្បៈរៀបការ មានគ្រួសារ ជាច្រើនឆ្នាំ រហូតមានកូន ២ក៏ដោយ ទស្សនិកជន នៅតែចង់ដឹងចង់ឮ រង់ចាំតាមដានជីវិត ឯកជនរបស់នាង គ្រប់ពេលវេលា ។

រហូតមកដល់ពេលនេះ នាងបានរស់នៅ ជាមួយស្វាមី យ៉ាងសុខ ស្រួល ក្នុងប្រទេសអូស្រ្តាលី នឹងមាន កូន២នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ បានធ្វើឲ្យ ទស្សនិកជនមាន ការកោតសរសើរ ពីភ័ព្វសំណាង របស់នាង ដែលមានស្វាមី ចេះស្រឡាញ់ថ្នាក់ថ្នម ។ ជាពិសេសចាប់តាំងពី នាងបានរៀបការ រហូត ដល់ ពេលនេះ មិនដែលឃើញពួកគេ មានភាពរកាំរកូស ណាមួយកើតឡើងឡើយ ។

នៅពេលថ្មីៗនេះ ស្រីស្អាតសម្បុរ ស្រអែម អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហោះរូបថតជាច្រើន សន្លឹកក្នុង ការរៀបចំ កម្មវិធីខួបកំណើតកូនស្រី ជាលក្ខណៈគ្រួសារ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៤ យ៉ាង មានសុភមង្គល ញញឹមបិទមាត់ មិនជិត។ តាមរយៈការស្តែងឲ្យឃើញ ពីទឹកមុខសប្បាយរីករាយ ជា  មួយស្វាមី និងកូនស្រី ធ្វើឲ្យអ្នកសិល្បៈ និង មហាជន នៅតែមាន ការកោតសរសើរ នាងមិនដាច់ពី មាត់ និងមានអារម្មណ៍ រំភើបចិត្តជំនួសនាង។

គួររំឭកផងដែរថា អ្នកនាង ដាញ់ ម៉ូនីកា បានសម្រេចចិត្ត រៀបការជាមួយស្វាមី ជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលី កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១០ និងសម្រេចចិត្ត បោះបង់ចោលសិល្បៈ ទៅរស់ នៅឯនាយសមុទ្រ ជាមួយស្វាមី ហើយរហូតមកដល់ពេលនេះ នាងទទួលបានកូន២ ជាចំណងដៃ អាពាហ៍ពិពាហ៍ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល