តាមមើលទៅ Mario Balotelli ពិតជាមានបញ្ហាជាមួយក្រុម ManCity ពិតមែន ប៉ុន្តែសម្រាប់កីឡាករ
រូបនេះមើលទៅគេពិតជាអាចបែងចែកការប្រកួត និងរឿងផ្ទាល់ខ្លួនបានយ៉ាងល្អ។ គ្រប់គ្នាគេបាន
ដឹងថា Balotelli មានជម្លោះជាមួយនឹងអ្នកដឹកនាំយុទ្ធសាស្រ្តក្រុម តែក្នុងការប្រកួតជាមួយនិងក្រុម
Blackburn Rover កាលពីថ្ងៃចន្ទម្សិលមិញនេះ Balotelli បានរកគ្រាប់បាល់ឱ្យ ManCity បាន ២ ក្នុង
លទ្ធផល ៤ ទល់និង ០។

រូបភាពដែល កីឡាករសញ្ជាតិអ៊ីតាលី រូបនេះរករឿងវាយគ្នាជាមួយនឹងអ្នកដឹកនាំយុទ្ធសាស្រ្តក្រុម
លោក Roberto Mancini បានធ្វើឱ្យប្រិយមិត្ត ManCity ជាច្រើនច្របូលច្របល់ព្រោះគេខ្លាចមាន
បញ្ហារហូតដល់ Balotelli អាចនឹងចាកចេញពីក្រុម។

ប៉ុន្តែភ្លាមៗក្រោយពេលដែលរូបភាពជម្លោះនោះត្រូវបានល្បីពេញ Internet លោក Mancini បាន
ចេញមុខមកបកស្រាយភ្លាមៗថាមិនមានបញ្ហានោះទេ។ មិនត្រឹមតែការប្រកួតជាមួយ Blackburn
កាលពីម្សិលមិញនោះទេ កាលពីថ្ងៃសៅរ៍អាទិត្យមុននេះ Balotelli ក៏បានរកគ្រាប់បាល់ឱ្យ ManCity
ស៊ី Watford ៣ ទល់និង ០ ផងដែរក្នុងកក្របខណ្ឌ FA Cup៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skysport