ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង របស់ផលិតកម្ម Bing Man កញ្ញា ណយ ក្រោយពីបណ្តែតខ្លួន ចូលសិល្បៈអស់មួយ រយៈពេលមក បច្ចុប្បន្ននាង ហាក់ដូចជាកំពុង មានយឺអ៊ុនឡើងខ្ពស់ ក្នុងទីផ្សារចម្រៀងក្នុងស្រុក ។ មិនតែប៉ុណ្ណោះ ដោយសារ រូបសម្រស់ ដ៏សែនស្រស់ផូរផង់ របស់ ស្រីណយ នោះ ធ្វើឲ្យក្រុមកន្លង់ត្បាញអាយ មិនតិចនាក់នោះទេ បានតាមចោម រោមល្បងស្នេហ៍ តារាស្រីរូបនេះ។

ស្របពេលជាមួយការងារសិល្បៈ កំពុងតែដើរទៅមុខសន្សឹមៗ ថ្មីៗនេះស្រាប់តែលេចធ្លាយ ព័ត៌មាន មកថា តារាស្រី វ័យក្មេងកញ្ញា ស្រីណយ កំពុងមានបុរសកូនប្រុស លោកថៅកែក្នុងស្រុក សម្បូរទ្រព្យស្តុកស្តម្ភ ម្នាក់តាមការពារ បេះដូង និងតែងជួយទំនុកបម្រុង ឧបត្ថម្ភផ្គត់ផ្គង់ ដល់ការរស់នៅប្រចាំថ្ងៃរបស់នាង ។ ម្យ៉ាងទៀតពួកគេទាំងពីរ រាល់ថ្ងៃនេះ បានសាងសម្ព័ន្ធ ភាពស្នេហា យ៉ាងជិតស្និទ្ធ ជាមួយគ្នាទៀតផង ។

ផ្អែកតាមប្រភព ពីរង្វង់អ្នកសិល្បៈ បាននិយាយថា តារាស្រីរូបនេះ បានលួចមានទំនាក់ទំនង សេ្នហាយ៉ាង ស្អិតល្មួត ជាមួយ នឹងបុរសវ័យ ប្រហែលគ្នាម្នាក់ ដែលគេស្គាល់ថា ជាកូនប្រុសរបស់ លោកថៅកែ ហាងសម្បូរទ្រព្យ ម្នាក់ ដែលមានមុខមាត់ និងអំណាច នៅក្នុងសង្គម ។ ជារឿយៗគេតែង បានឃើញនាងឡើង ជិះរថយន្ត ស៊េរីទំនើបមួយ គ្រឿង ចេញទៅដើរលំហែ និងឡើងផ្សារទំនើប ទិញសម្ភារៈថ្លៃៗ ជាមួយគ្នាយ៉ាង ស្និទ្ធស្នាលបំផុត ។

ប្រភពខាងលើបន្តថា សម្ព័ន្ធស្នេហារបស់ពួកគេទាំងពីរ បច្ចុប្បន្នអាចកំពុងស្ថិតក្នុង ដំណាក់កាលនៃការ ស្វែងយល់ ចិត្តគ្នាទៅវិញទៅមក ។ នេះក៏ជាសញ្ញាថ្មី សម្រាប់ ស្រីណយ ដែលអាចឈានទៅ សាងជីវិតគូអនាគត ជាមួយបុរស ជាគូស្នេហ៍កូនប្រុស ថៅកែហាងម្នាក់នេះ ។

ជុំវិញការបែកធ្លាយ ដំណឹងដ៏រសើបខាងលើនេះ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ គេហ ទំព័រLooking TODAY មិនទាន់អាចស្វែង រកការបកស្រាយពីសំណាក់ ស្រីណយ បាននៅឡើយទេ។ ដូច្នេះ LookingTODA នឹងព្យាយាមរកការបំភ្លឺ ពីស្រីណយ នាពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល