CamNews

សាកសព ជនរងគ្រោះ ធ្លាក់យន្តហោះ MH17 ៨០ នាក់ទៀត ពុំទាន់យកចេញ នៅឡើយទេ

ព័ត៌មានអន្តរជាតិ ៖ ពីរសប្តាហ៍មកហើយ ក្រោយការធ្លាក់ របស់ជើងហោះហើរ ម៉ាឡេស៊ី MH17 ហើយ សេចក្តីរាយការណ៍ព័ត៌មាន  ពីក្រុម     ជំនាញអូស្ត្រាលី ដែលកំពុងមានវត្តមាន នៅអ៊ុយក្រែន បាន អះ អាងថា សាកសពប្រមាណ ៨០នាក់ទៀត មិនទាន់ត្រូវបានយកចេញពីកន្លែងកើតហេតុ នៅឡើយទេ។

ការគ្រប់គ្រង បេសកកម្មរបស់ស្ថាប័នសន្តិសុខ និងសហប្រតិបត្តិការ នៅទ្វីបអឺរ៉ុប  ហៅកាត់ថា OSCE បាននិយាយថា អ្នកជំនាញហូឡង់ និងអូស្រ្តាលីចំនួន ៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បាន មក ដល់តំបន់ ធ្លាក់  យន្ដហោះ  MH17  ម៉ាឡេស៊ី នៅភាគខាងកើតអ៊ុយក្រែន ហើយ ដើម្បីត្រួតពិនិត្យ និង ដាក់ ការស៊ើបអង្កេត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី ០១ ខែ  កក្កដា  ឆ្នាំ២០១៤ នេះឲ្យដឹងថា ក្រុមអ្នក ជំនាញ ត្រូវបានទទួលស្វាគមន៍ដោយ OSCE នៅ អ៊ុយក្រែន ហើយក្រុមនេះ បានប្រើ វិធានការថ្មីដើម្បី ទៅដល់តំបន់កើតហេតុនោះ    ។  ការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមបះបោរទាមទារឯក រាជ្យភាព នៅក្នុង តំបន់  មិនបាន    អនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេត អន្ដរជាតិ ចូលទៅដល់តំបន់នោះ ឡើយ ពីមុនមក។

មិនមានការបញ្ជាក់ណាមួយជាផ្លូវការ    នៃការវិវឌ្ឍខាងលើនោះទេពីអាជ្ញាធរអ៊ុយក្រែន ហើយ នៅព្រឹក ថ្ងៃសុក្រ ទី០១ ខែសីហានេះ រដ្ឋសភា អ៊ុយក្រែន នឹងបោះឆ្នោត  ដើម្បីអនុញ្ញាតឲ្យ ក្រុមអ្នកស៊ើបអង្កេត អន្ដរជាតិ ទទួលបាន សម្ភារៈយោធា ទៅកាន់តំបន់ធ្លាក់យន្តហោះ MH17  ដែលត្រូវបានគេជឿថា ស្ថិត នៅក្រោមការគ្រប់គ្រងរបស់ ក្រុមសកម្មប្រយុទ្ធ។ បេសកកម្មទាំង  ៨ របស់អ្នកស៊ើបអង្កេតអន្ដរជាតិ គឺ ដើម្បីពិនិត្យមើលតំបន់នេះ និងរុករកសាកសព ដែលនៅសល់។

ទោះបីជារដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា  ប្រតិបត្តិការស្រាវជ្រាវនៅតំបន់ធ្លាក់យន្ដហោះ ត្រូវបាន បំពេញរួមរាល់ក៏ដោយ     ក៏ក្រុមអ្នកឃ្លាំមើលអន្ដរជាតិ បានបដិសេធថា នៅមានភស្តុតាង នៃការ បន្ដ បាត់ខ្លួន មនុស្ស នៅក្នុងតំបន់នោះថែមទៀត ។

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ