CamNews

ពួនសម្ងំ ចាប់រំលោភ កូនក្រមុំគេ ត្រូវនគរបាល ចាប់ខ្លួន បញ្ជូនទៅ តុលាការ

កំពង់ចាមៈនគរបាលស្រុកតំបែ បានឃាត់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងរំលោភ សេពសន្ថវៈលើ
នារីរងគ្រោះ  ខណៈនារីរងគ្រោះ កំពុងលង់លក់ក្នុងផ្ទះរបស់នាង  កាលពីវេលាម៉ោង១ និង៣០
នាទី រំលងអធ្រាត្រ ចូលថ្ងៃទី២៤ ខែកក្កដា   ឆ្នាំ២០១៣ នៅភូមិស្រែកក់  ឃុំត្រពាំងព្រីង ស្រុក
តំបែ ខេត្តកំពង់ចាម។ ជនសង្ស័យមានឈ្មោះ ផាត សុវី  ភេទប្រុស  អាយុ២២ឆ្នាំ មានទីលំនៅ
ក្នុងភូមិកើតហេតុ ជាមួយនារីរងគ្រោះ ដែរ។

អធិការរងនគរបាលស្រុកតំបែ លោក សៀ ម៉េងស៊ា បានប្រាប់ឲ្យដឹងថា នៅយប់កើតហេតុក្នុង
វត្តមួយ ស្ថិតក្នុង ភូមិកើតហេតុមានកម្មវិធីចាក់ធុងបាស់ រាំកំសាន្ត។ ហើយនារីរងគ្រោះ ឈ្មោះ
ក.ញ អាយុ១៨ឆ្នាំ ក៏មានវត្តមានទៅមើលគេនៅទីនោះដែរ។ លុះដល់យប់អធ្រាត្រនារីរងគ្រោះ
ក៏បានវិលត្រឡប់មកផ្ទះ  លុះពេលនាងលង់លក់ ក្នុងតំណេក  ស្រាប់តែជនសង្ស័យ បានចាប់
នាង បម្រុងរំលោភសេពសន្ថវៈ ប៉ុន្តែនាងបានដឹងខ្លួននិងស្រែក ទើប បន្ទាប់មក មានប្អូនប្រុស
និងអ្នកជិតខាងមក ចាប់ជនសង្ស័យបានរួច រាយការណ៍ជូនសមត្ថកិច្ច។

ក្នុងករណីខាងលើនេះ ជនសង្ស័យឈ្មោះ ផាត សុវី  បានសារភាព  មុខសមត្ថកិច្ចថា នៅវេលា
ម៉ោង១យប់រំលងអធ្រាត្រនោះ ខ្លួនបានលូនចូលទៅសម្ងំដេកក្រោមគ្រែរបស់នារីរងគ្រោះ លុះ
ពេលឃើញនាងដេកលក់ ខ្លួនបាន យកដៃស្ទាបអង្អែល ខ្លួនប្រាណរបស់នាង ហើយភ្លាមនោះ
នារីនោះ ក៏ស្រែកឆោឡោឡើង   ហើយខ្លួនក៏បានយក ដៃខ្ទប់មាត់   តែខ្ទប់ខុសមាត់របស់នាង
ទើបអ្នកក្នុងផ្ទះភ្ញាក់ឡើង ហើយខ្លួនបានរត់ចេញតាមទ្វារមុខហើយក្រុមគ្រួសាររបស់នាងបាន
ចាប់ជាប់ ប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

លោកអធិការរង បានបន្តថា ជនសង្ស័យ ត្រូវសមត្ថកិច្ច   កសាងសំណុំរឿង     ទៅតាមនិតិវិធី
បញ្ជូនទៅសាលា ដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល