ភ្នំពេញ៖ តារាសម្តែង ស្រី ទឹម រដ្ឋា បានចាប់ដៃគូគ្នាជាមួយ និងតារាចម្រៀង ប្រុសខ្ពស់ស្រឡះ
លោក អេឡិច ចន្ត្រា បញ្ចេញក្បាច់រាំ ដែលមើលទៅគួរយ៉ាង ញាក់សាច់បំផុត នៅក្នុងឱកាស
គម្រប់ខួប ១០ឆ្នាំ របស់ ទូរទស្សន៍ ស៊ីធី អិន និងខួបទី ១០២ ឆ្នាំនៃទិវាបុណ្យសិទ្ធិនារី ៨មីនាដែល
ធ្វើឡើង នៅមជ្ឈមណ្ឌល កោះពេជ្រ កាលពីរាត្រីយប់មិញនេះ ។

ក្បាច់រាំដែល កញ្ញា ទឹម រដ្ឋា និង លោក អេឡិច ចិន្ត្រា បញ្ចេញក្នុងកម្មវិធី របស់ CTN កាលពីយប់
មិញនេះ គឺពិតជាបានធ្វើអ្នកដែល ចូលទស្សនាដោយផ្ទាល់ នៅទីនោះមានការផ្ញាក់ផ្អើល យ៉ាងខ្លាំង
ទៅលើការរាំ ដោយការចាក់ក្បាច់ ដាក់គ្នា រួមជាមួយនិងស្តាយ នៃការរាំប្លែកៗ របស់តារាប្រុស-ស្រី
ទាំងពីរនេះ។

ចំពោះអ្វីដែលធ្វើឱ្យ ទស្សនិកជនចាប់អារម្មណ៍ និងស្រែកហ៊ោខ្លាំងៗ គឺនៅពេលបានឃើញ ស្តាយរាំ
របស់ នាង ទឹម រដ្ឋា ជាមួយ និង លោក អេឡិច ចិន្ត្រា ដែលបានបង្ហាញ នៅលើឆាកប្រគំតន្រ្តី ដ៏ធំមួយ
របស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍ CTN ។ ដោយអ្នកទាំងពីរ បានកាច់ចង្កេះ យ៉ាងល្វត់ល្វន់ និងបទបែន
យ៉ាងខ្លាំង តាមបទភ្លេង។

ជួបដោយផ្ទាល់ ជាមួយគេហទំព័រ Looking TODAY ក្នុងរាត្រីយប់មិញនេះ លោក អេឡិច ចិន្ត្រា បាន
និយាយប្រាប់ ទាំងអារម្មណ៍ សប្បាយថា ក្នុងកម្មវិធី គម្រប់ខួប ១០ឆ្នាំ របស់ទូរទស្សន៍ ស៊ីធី អិន យប់
នេះខ្ញុំបាន ចាប់ដៃគូរាំ ជាមួយកញ្ញា ទឹម រដ្ឋា។

តារាចម្រៀង អេឡិច ចិន្ត្រា បានបញ្ជាក់ថា ចំពោះក្បាច់រាំនេះ គឺខ្ញុំចំណាយរយៈពេល ហាត់តែមួយ
សប្តាហ៍ប៉ុណ្ណៈ។ ប៉ុន្តែវាក៏មានការលំបាកខ្លះដែរ ទៅលើការហាត់រាំនេះ។ លោក បន្តថា ក្រៅពីក្បាច់
រាំដែល បង្ហាញយប់ នេះខ្ញុំក៏នៅមានក្បាច់ប្លែកៗ ជាច្រើនទៀតដែរដើម្បី បង្ហាញដល់ទស្សនិកជន
នាពេលក្រោយផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល