CamNews

ក្មេងតូច ដែលជាសិស្សសាលាបឋម វ័យ ៥ ឆ្នាំ បង្កជាភាពភ្ញាក់ផ្អើល ទូទាំងក្រុង

ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារ ជំនួយការបន្ទាន់ខាងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានមកដល់
កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបានទទួលព័ត៌មានថា  ក្មេងសិស្សសាលាតូចវ័យ  ៥ ឆ្នាំបាន
រកឃើញសំបកកាំភ្លើងធំ  យកមកកាន់  និង បង្ហាញអ្នកដទៃលេង  នៅក្នុងសាលារៀនបឋម
សិក្សារបស់ពួកគេ  នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន  ដែលទើបតែ
បានចេញផ្សាយដោយទំព័របរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា   ទន្ទឹមនឹងការរកឃើញនេះ  ក្មេងតូចៗដែលជាសិស្សសាលាមកពីសា
លាបឋមសិក្សាអង់គ្លេស  St Margaret's Church of England Primary School​  ដែលស្ថិត
នៅក្នុងភូមិ Bowers Gifford, Essex ក៏បានជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាព។

ឪពុកម្តាយ ក៏ដូចជា អាណាព្យាបាលសិស្សសាលាបឋមតូចទាំងនោះ  បានស្នើសុំយកកូន
របស់ខ្លួនទៅកាន់គេហដ្ឋានរបស់ពួកគេវិញ បន្ទា​ប់ពីទទួលបានការប្រកាសអាសន្ន កាលពី
រសៀលថ្ងៃពុធ មុនពេលដែល អ្នកជំនាញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ  បានអះអាងអោយដឹងថា
សំបកកាំភ្លើងធំ (artillery shell)  ដែលមានប្រវែងដល់ទៅ ២០ ស.ម មួយនេះ មិនមានហា
និភ័យ ក៏ដូចជា ការគំរាមគំហែងនោះទេ។

លើសពីនេះ បើយោងតាមអ្នកនាំពាក្យ  មកពីសាលាបឋមសិក្សាមួយនេះ អោយដឹងថា ៖
ពួកយើងពិតជាមានការយកចិត្តទុកដាក់  ទៅលើសុខាមាលភាពក្មេងៗជាសំខាន់  ដែល
ជាហេតុធ្វើអោយពួកយើង បានផ្តល់ជាព័ត៌មាន  ដល់ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ដោយ
នឹងធ្វើតាមការណែនាំរបស់ពួកគេ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ