ក្នុងសម័យជឿនលឿននាពេលបច្ចុប្បន្ន គ្រួសារមួយចំនួនបានទិញរថយន្ដប្រើប្រាស់ ពួក
គេបានសង់កន្លែងមួយសម្រាប់ចតរថយន្ដ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រសឹនការដាក់ទីតាំង
ចំណតរថយន្ដមិនបានត្រឹមត្រូវនោះទេ វានឹងជាឧបសគ្គធំមួយដែលអាចរារាំងជីវភាពប្រ
ចាំថ្ងៃ ព្រមទាំងប៉ះពាល់ដល់ភាពថ្លៃថ្នូរនៃគេហដ្ឋានទៀតផង។
យោងទៅតាមក្បួនហុងស៊ុយ យើងមិនគួរដាក់កន្លែងចតរថយន្ដនៅទិសខាងត្បូងនោះទេ ចំ
ណែកបង្អួចវិញក៏មិនគួរដាក់បែរទៅទិសខាងត្បូងដែរ។ ល្អបំផុតអ្នកគួរតែដាក់វានៅទិសខាង
ត្បូងឈៀងខាងលិច ទិសខាងលិច ឬទិសខាងជើងឈៀងខាងលិច។
នៅក្នុងតំបន់ត្រូពិចដែលមានធាតុអាកាសក្ដៅនិងមានសំណើមច្រើនដូចនៅក្នុងអាស៊ីអាគ្នេហ៍
នេះ អ្នកគួរធ្វើកន្លែងចតរថយន្ដតាមបែបផុតពីទឹកទើបជាការប្រសើរ ព្រោះថាដីអាចនឹងមាន
សំណើមច្រើនធ្វើឱ្យប៉ះពាល់ដល់រថយន្ដ។
ចំណត់រថយន្ដត្រូវតែសមស្របទៅនឹងទំហំផ្ទះ ប្រសិនអ្នកធ្វើកន្លែងចតក្នុងផ្ទះ។ បើផ្ទះរបស់
អ្នកសាងសង់បែបបន្ទប់បញ្ឆិតគ្នា អ្នកអាចដាក់ផ្ទះបាយនៅខាងក្រោយនិងខ្ពស់ជាងកន្លែង
ចតរថយន្ដ ប៉ុន្ដែផ្ទះបាយនេះត្រូវទាបជាងបន្ទប់ទទួលភ្ញៀវ ។ នៅខាងមុខគឺទុកចតរថយន្ដ
និងធ្វើជាផ្លូវចូល ខាងក្រោយអាចធ្វើអាងទឹកក្រោមដី ឬធ្វើជាកន្លែងសម្រាប់ដាក់ម៉ាស៊ីនភ្លើង។
ធ្វើដូច្នេះ អ្នកនឹងមានភូមិឋានមួយដែលខាងមុខទាប ខាងក្រោយខ្ពស់ នៅក្នុងក្បូនហុងស៊ុយ
គេហៅថា ផ្ទះមានខ្នងបង្អែករឹងមាំ។
ត្រង់កណ្ដាល និងខាងក្រោយក្នុងគេហដ្ឋាន ត្រូវតែទុកឱ្យមានកន្លែងទំនេរមួយដើម្បីឱ្យមាន
អ៊ុកស៊ីហ្ស៊ែន ច្រើន។ ចតរថយន្ដមិនត្រូវដាក់នៅកន្លែងកំបាំង ឬកន្លែងដែលមានភាពងងឹត
នោះឡើយ។ ចំណតរថយន្ដក៏ត្រូវការពន្លឺដើម្បីកំចាត់ភាពងងឹត និងសំណើមនៅលើអដ្ឋ ។
ចំពោះចំណតដែលមិនមានពន្លឺគ្រប់គ្រាន់ពីខាងលើ ប្រសើរបំផុតអ្នកគួរប្រើកញ្ចក់ដើម្បី
បញ្ចាំងពន្លឺពីធម្មជាតិចូលមកចំណតរថយន្ដ។
ដើម្បីចៀសវាងផលប៉ះបពាល់ពីសារធាតុមិនល្អចេញពីរថយន្ដ អ្នកមិនត្រូវធ្វើចំណតរថយន្ដ
នៅក្បែរកន្លែងធ្វើការ ឬបន្ទប់គេ បន្ទប់ទទួលភ្ញៀវ ឬមួយក្បែរផ្ទះបាយនោះទេ ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ carryduffdesigns