CamNews

រន្ធត់ ៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់ទៅនៅក្រោមរថយន្តធំ អង្វរករអ្នកបើកថា មេត្តាកុំបើកកិនគាត់

ព័ត៌មានអន្តរជាតិ ៖    ស្ត្រីម្នាក់  បានទៅនៅក្រោមរថយន្ត បន្ទាប់ពីជួបនឹងឧបទ្ទេវហេតុ
គ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុក ខណៈពេលដែលគាត់ស្រែកអង្វរករអ្នកបើករថយន្តថា
មេត្តាកុំបើកកិនគាត់ជាបន្តទៀត     ក្រោយពីបានកើតមានឡើង  នូវគ្រោះថ្នាក់ចរាចរណ៍
មួយនេះនៅក្នុងក្រុង  Xingyang  ខេត្ត​  Henan  ប្រទេសចិន នេះបើតាមការដកស្រង់អត្ថ
បទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន​  ក៏បានដកស្រង់សម្តី    សាក្សីដែលបានឃើញ
ហេតុការណ៍មួយនេះផ្ទាល់ភ្នែក​ផងដែរថា  ស្ត្រីរូបនេះ  បានជិះម៉ូតូ  scooter ចេញពីច្រក
ផ្លូវតូចមួយ ឡើងទៅលើផ្លូវថ្នល់ធំ រំពេចនោះ  រថយន្តដឹកស៊ីម៉ង់ត៍  ពណ៌ក្រហម  ក៏បាន
ស្ទុះមកបុកគាត់ភ្លាមៗតែម្តង។

មួយពព្រិចភ្នែកនោះ       ស្រ្តីវ័យកណ្តាលម្នាក់នេះ  បានទៅជាប់នៅខាងក្រោមរថយន្តធំ
ដោយស្ថិតនៅចន្លោះកង់រថយន្ត ស្របពេលដែលផ្ទៃមុខ និងដងខ្លួន បានទទួលរងរបួស
ហូរឈាមស្រោច ។ មានពេលមួយនោះ  គាត់ក៏បានព្យាយាមវាចេញមកក្រៅដោយអង្វរ
ករអ្នកបើករថយន្ត    កុំបើកកិនគាត់បន្តទៀត  ស្របពេលដែលបុរសដែលជាអ្នកបើកបរ
បានឈប់រថយន្ត និងស្ទុះចុះមកមើល។

យ៉ាងណាមិញ ប្រភពបន្ថែមថា ស្រ្តីវ័យចំណាស់នោះ  មិនបានស្លាប់បាត់បង់ជីវិតនោះទេ
បន្ទាប់ពីបានកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយនេះ  ដោយបាន
បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ   ដើម្បីធ្វើការសង្គ្រោះបន្ទាន់  រីឯ បុរសដែលជាអ្នកបើកបរ
និងរថយន្ត ត្រូវបានឃាត់ទុក  ដើម្បីរង់ចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់របស់ប្រទេស
នេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន