ភ្នំពេញ៖ បន្ទាប់ពីគេទំព័រ LookingTODAY បានធ្វើការចុះផ្សាយ កាលពីពេលថ្មីៗនេះ ដោយដាក់ចំណងជើងថា "ភិន សុដាលីស ត្រូវគេរិះគន់លើ របររកស៊ីថា ហាក់បីដូចជា បាយឡុកបាយឡ" ដែលសរសេរ យោងតាមប្រភពព័ត៌មានមួយ ទម្លាយឲ្យដឹងថា តារាសម្ដែងវ័យក្មេងសំឡេងស្រទន់ ភិន សុដាលីស មានមុខរបរថ្មីមួយទៀត ក្រៅពីការងារសម្ដែង ពោលមុខអាជីពថ្មីនោះ គឺការបើកលក់ផលិតផល សម្លៀកបំពាក់តាមប្រព័ន្ធអនឡាញ ។ ក្រោយពីនាងបើករបរនេះភ្លាម ធ្វើឲ្យអតិថិជន ម្នាក់ដែលបានទិញសម្លៀកបំពាក់ (រ៉ូប) ពី ភិន សុដាលីស សម្ដែងការខកចិត្តជាខ្លាំង ព្រោះនាងយកផលិតផលមិនល្អ មកលក់ឲ្យអតិថិជន ខុសពីអ្វីដែលនាងធ្លាប់អះអាង។

ក្រោយពីព័ត៌មាននេះ បានចេញផ្សាយភ្លាម ស្រីស្រស់សម្រស់ល្អគន់ ភិន សុដាលីស បានបញ្ចេញប្រតិកម្ម និងច្រានចោលភ្លាមៗ ថា មិនមែនជាការពិតនោះទេ នាងគ្មានពេលវេលា ដើម្បីទៅប្រកបរបររកស៊ី បែបនេះឡើយ។ ក្នុងនាមនាងជាតារាល្បី រហូតមកដល់ពេលនេះ ការងារសិល្បៈ ហាក់មានសភាពមមាញឹក គួរឲ្យគត់សម្គាល់ បន្ទាប់ពីការសិក្សាថ្នាក់មហាវិទ្យាល័យ ក៏កំពុងតែដើរទន្ទឹមគ្នាជាមួយគ្នាការងារសម្ដែង នេះដែរ។

តារាសម្ដែង ភិន សុដាលីស បានប្រាប់ថា នាងជាតារាល្បី មានឈ្មោះបោះសំឡេង ក្នុងមជ្ឈដ្ឋានសិល្បៈ ដែលទទួលបានការគាំទ្រ ពីមហាជនគ្រប់ទិសទី ជាពិសេសមិត្តៗយុវវ័យ នាងមិនទៅប្រព្រឹត្តទង្វើមិនគប្បី ណាមួយនាំឲ្យប៉ះពាល់ លើសេចក្ដីថ្ងៃថ្នូរ របស់អ្នកដទៃឡើយ ។ ម្យ៉ាងទៀតពូជពង្សត្រកូល និងក្រុមគ្រួសាររបស់នាង ក៏ជាអ្នកមានមុខមានមាត់ មានកម្រិតជីវភាពមួយ សមរម្យ រស់នៅក្នុងសង្គម ប្រកបដោយភាពសុខដុមរមនា ដូចនេះនាងមិនទៅប្រព្រឹត្តទង្វើ បោកប្រាស់ ឬធ្វើឲ្យអ្នកណា មួយខកចិត្តទេ។

ដោយឡែកលោក អ៊ិន សុភិន ជាឪពុករបស់ ភិន សុដាលីស និងជាអគ្គនាយក ក្រុមហ៊ុនផលិតកម្ម មហាហង្ស ក៏បានថ្លែងឲ្យដឹងថា កូនស្រីរបស់លោក មិនដែលទៅធ្វើទង្វើ នាំឲ្យខូចកេរ្តិ៍ឈ្មោះ ខូចកិត្តិយស ក្នុងនាមជាតារាល្បី នេះដែរ ហើយអ្នកដែលបញ្ចេញព័ត៌មាននេះ គឺពិតណាស់ថា មានចេតនា ចង់បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ភិន សុដាលីស និងក្រុមគ្រួសាររបស់លោក ។ លោកបន្តថា ក្នុងនាមលោកអ្នកឪពុក លោកពិតជាមានការឈឺចាប់ណាស់ ពេលដែលមានរឿងបែបនេះ ប៉ះពាល់ដល់មុខមាត់កូនស្រី ខណៈការងារសិល្បៈ និងកេរ្តិ៍ឈ្មោះ កំពុងតែរីកសុះសាយជាលំដាប់នេះ ។ លោកអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើ វែកមុខរកឃើញ អ្នកបង្ខូចកេរ្តិ៍ឈ្មោះកូនស្រីសំណព្វចិត្ត របស់លោកនៅពេលនេះ ។

តាមរយៈការបញ្ចេញប្រតិកម្ម និងការបកស្រាយខាងលើនេះ ពីសំណាក់ ស្រីស្រស់ល្អឯក ភិន សុដាលីស និង លោក អ៊ិន សុភិន ជាឪពុក សរបញ្ជាក់ឲ្យឃើញថា នាងគ្មានបន្ថែមអាជីព លក់សម្លៀកបំពាក់ តាមអ៊ីនធ័រណិត ធ្វើឲ្យមានការរិះអ្វីឡើយ ពោលគឺព័ត៌មាននោះ មិនមែនជាការពិតទាំងអស់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល