CamNews

យុវជនម្នាក់ ត្រូវក្រុមចោរប្លន់ ប្រដាប់អាវុធភ្ជង់ ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖ ចោរប្លន់ ប្រដាប់អាវុធ មានគ្នាបីនាក់ ប្រដាប់ដោយកាំភ្លើង ខ្លីមួយដើម ជិះម៉ូតូ XR មួយគ្រឿង ឌុបគ្នាមកធ្វើ សកម្មភាពភ្ជង់ប្លន់ យកម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០0៧ ពីយុវជនម្នាក់ កំពុងជិះធ្វើដំណើរ ទៅទិញសម្ភារះ កាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសដែលត្រូវ ក្រុមចោរប្លន់ ប្រដាប់អាវុធភ្ជង់ប្លន់ ម៉ូតូខាងលើនេះ មាន ឈ្មោះម៉ុក តន់វិទូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជានិស្សិត មានស្រុកកំណើត នៅភូមិព្រៃម្នាស់ ឃុំសំលី ស្រុកកំពង់រោល ខេត្តស្វាយរៀង ហើយចំណែកម៉ូតូ ដែលក្រុមចោរប្លន់ យកទៅបាត់នោះម៉ាក សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1C-7483 ។ បើយោងទៅតាមសម្តី ជនរងគ្រោះបាន ឲ្យដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូទៅទិញសម្ភារះ នៅត្រង់ ចំណុចកើតហេតុខាងលើ ស្រាប់ តែមានក្រុម ចោរប្រដាប់អាវុធមួយ ក្រុមមានគ្នាបីនាក់ជិះ ម៉ូតូXR មួយគ្រឿងមកឈប់ក្បែរ រូបគេ។ ប្រភពដែលបន្តថា បន្ទាប់ពីជន សង្ស័យ យកកាំភ្លើងភ្ជង់ ជនរងគ្រោះ ហើយនោះជនសង្ស័យពីរនាក់ ផ្សេងទៀត បានចូលមកដណ្តើម យកម៉ូតូរបស់ជនរងគ្រោះជិះរត់គេច ខ្លួនបាត់ស្រមោល ទាំងបីនាក់តែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ ប៉ុន្តែ បានត្រឹមតែចុះ មកណែនាំ ជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្តឹង នៅ ទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី២ ដើម្បី ងាយ ស្រួលដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវ កំណត់មុខសញ្ញាតាមចាប់ក្រុមចោរប្លន់ ប្រដាប់អាវុធ ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល