CamNews

ស្រីណយ ៖ "ខ្ញុំមិនដែល វាយឫកដាក់អ្នកណាម្នាក់ ឡើយ.. "

ភ្នំពេញ៖  កាលពីពេលកន្លងទៅ តារាចម្រៀងវ័យក្មេង ក្រមិចក្រមើមប្រចាំ ផលិតកម្ម ប៊ិកមេន
កញ្ញា សែម ស្រីណយ ហៅ ណយ ត្រូវបានមហាជន និង ស្រទាប់យុវវ័យ មួយចំនួនរិះគន់ យ៉ាង
ចាស់ដៃខ្លាំងៗថា នាងវាយឫកខ្ពស់កប់ពពក ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងមិន
ទាន់មានភាព លេចធ្លោរ ប៉ុន្មានផង នៅក្នុងពិភពសិល្បៈ ។ មិនត្រឹមតែមហាជននិងស្រទាប់យុវវ័យ
ប៉ុណ្ណោះទេ សូម្បីតែបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន ក៏បាន សរសេររិះគន់ និងវាយសំពង
លើនាង យ៉ាងធ្ងន់ៗស្ទើរងើបមុខ លែងរួចផងដែរ ។

បន្ទាប់ពីមានការចុះផ្សាយ និងលេចឮព័ត៌មាន បែបនេះ រួចមក បានធ្វើឲ្យតារាចម្រៀង វ័យក្មេង
សំឡេង ក្រអួនក្រអៅ ក្នុងស្រទាប់យុវវ័យ ស្រីណយ ហាក់មិនសូវស្រណុក ចិត្តប៉ុន្មានឡើយ
នៅពេលដែលលេចឮ ព័ត៌មានមិនសូវល្អបែបនេះ ព្រោះថាព័ត៌មាននេះ អាចធ្វើឲ្យនាង បាត់បង់
ប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ មហាជនខណៈនាងទើបតែ ជាតារាពន្លកថ្មី នៅក្នុងពិភព
សិល្បៈ។

តែទោះជាយ៉ាងណា ជុំវិញព័ត៌មាន ទាំងនេះកញ្ញា ណយ មិនបានបង្អង់ទុក ឲ្យពេលវេលាកន្លង
ទៅយូរឡើយ ដោយនៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៣នេះ នាងបានចេញមុខបកស្រាយ យ៉ាង
ក្បោះក្បាយប្រាប់ គេហទំព័រ LookingTODAY ឲ្យបានដឹងយ៉ាងច្បាស់ថា "តាមពិតទៅ ខ្ញុំមិនដែល
វាយឫក ដាក់នរណាម្នាក់ ឡើយបង..! មានតែខ្ញុំហៅគេ គេមិននិយាយរកវិញ។ ចំណែកឲ្យខ្ញុំទៅ
វាយឫក ដាក់គេ គឺមិនមែននោះទេបង..។ តែទោះជាយ៉ាងណា ខ្ញុំសារភាពថា ខ្ញុំពិតជាបានប្តូរ
លេខទូរស័ព្ទច្រើនមែន ព្រោះលេខទូរស័ព្ទរបស់ខ្ញុំ ពីមុននោះ ខ្ញុំគ្រាន់តែប្រើបណ្តោះ អាសន្ន
ប៉ុណ្ណោះ" ។

ម្ចាស់បទ"ចង់ធ្វើសង្សារគេ ឡើយញ័រខ្លួន" កញ្ញា សែម ស្រីណយ បានបន្ថែមទៀតថា"ខ្ញុំសូមទោស
ចំពោះ បងៗកាសែត មួយចំនួនដែលទាក់ទងមកខ្ញុំមិនបាន ដោយសារតែខ្ញុំ ប្តូរលេខទូរស័ព្ទច្រើន
ធ្វើឲ្យគាត់ពិបាកទាក់ទងមកខ្ញុំ ។ តែខ្ញុំក៏សុំទោសទៅដល់ មហាជន និងស្រទាប់យុវវ័យផងដែរ
ប្រសិនបើខ្ញុំមានកំហុស ដូចការលេចឮខាងលើ ។ ប៉ុន្តែចំពោះខ្ញុំ គឺខ្ញុំនៅតែប្រកាន់ជំហរខ្ពស់ថា
ខ្ញុំមិនបានវាយឫកនោះទេ ព្រោះខ្ញុំគិតថា ខ្ញុំជាអ្នកសិល្បៈ និងជាមនុស្សរបស់មហាជន ខ្ញុំត្រូវបាន
គេស្គាល់ និងមានមុខមកដល់ថ្ងៃនេះ ក៏ដោយសារតែមានការគាំទ្រ ពីសំណាក់មហាជន និងមិត្តៗ
យុវវ័យផងដែរ" ។

គួរបញ្ជាក់ថា ការចេញមុខបកស្រាយ របស់តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា
សែម ស្រីណយ បែបនេះ បន្ទាប់ពីមានការលេចឮជាច្រើន ពីសំណាក់មហាជន ក៏ដូចជាបណ្តាញ
សារព័ត៌មាន ថានាងជាតារាវាយឫកខ្ពស់ ។ ចំពោះការចេញមុខបកស្រាយបែបនេះ គឺជាការបង្ហាញ
ឲ្យឃើញថា ធាតុពិតរបស់ ស្រីណយ មិនដូចការលេចឮនោះទេ ។ ជាពិសេសប្រជាប្រិយភាពរបស់
នាង ក៏អាចនឹងមានសន្ទុះឡើយវិញ មួយកម្រិត បន្ទាប់ពីមហាជន និងមិត្តៗយុវវ័យបានឃើញនូវការ
បកស្រាយនេះ ៕

ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល