CamNews

អ៊ីវ៉ា ថ្ងូរនឹកម្តាយ ចែកឋានទៅជិត១ឆ្នាំ

ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានបង្ហាញពីអាម្មរណ៍ ទុក្ខសោកក្រៀមក្រំ ពោលពាក្យសម្តីរំឭក ពីអតីតកាល កំសត់របស់ ម្តាយ និងថ្ងួចថ្ងូរនឹកម្តាយ ជាទីស្រលាញ់ បើទោះជាម្តាយនាង បានចាកចេញ ទៅឆ្ងាយ គ្មាន ថ្ងៃត្រឡប់មកវិញ ក៏ដោយ ។

ថ្មីៗនេះ តារាស្រីដែលមាន ស្រុកកំណើត នៅខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា បានបង្ហោះសារក្រៀមក្រំ បង្កប់ដោយទុក្ខសោក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៤ នេះ ដោយសរសេរជាភាសាខ្មែរយ៉ាងខ្លី តែបង្គប់ន័យឈឺចាប់ជ្រៅថា " អ្នកម្តាយកំសត់ …. ម៉ែអើយ កូននឹកម៉ែណាស់ " ។

តាមរយៈសម្តីទាំងអស់នេះ បានសរបញ្ជាក់ឲ្យឃើញថា ភាពកក់ក្តៅ ការរស់នៅ ជិតដើមទ្រូង ម្តាយ គឺពិតជាមានអត្ថន័យ និងសុភមង្គលខ្លាំងណាស់ សម្រាប់គ្រួសារ និងកូនៗ។ ជាក់ស្តែង ពេលនេះ អ្វីដែលជាភាពកក់ក្តៅ សម្រាប់ កញ្ញា អ៊ីវ៉ា បានឃ្លាតចេញឆ្ងាយ ពីនាងគ្មាន ថ្ងៃ ត្រឡប់មកវិញទេ។ ហេតុដូចនេះហើយ ទើបធ្វើឲ្យនាង ត្រូវរស់បៀមទុក្ខព្រួយ សម្ងំសម្រក់ ទឹកភ្នែក ព្រោះតែក្តីឈឺចាប់ ត្រូវឃ្លាត និងនឹកម្តាយខ្លាំងពេក ។ ម្យ៉ាងទៀតរាល់ពេល ដែលនាង បង្ហាញសារ ត្អូញត្អែរ នឹកម្តាយគឺ នាងរមែងតែប្រើពាក្យថា "ម្តាយកំសត់" ពាក្យនេះ គេអាច ដឹងថា នាងនិងម្ដាយពិតជាមានប្រវត្តិតស៊ូ លំបាកលំបិនខ្លាំងណាស់ ទម្រាំនាង មានថ្ងៃនេះ។

គួររំឭកថា ម្តាយរបស់តារាចម្រៀងស្រី ល្បីឈ្មោះគួរសម កញ្ញា អ៊ីវ៉ា គឺ អ្នកស្រី ភួង សុខា បាន ទទួលមរណភាព កាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៣ ដោយរោគាពាធ ហើយគិតរហូត មកដល់ពេលនេះ គឺមានរយៈពេលជាង៧ខែហើយ។ ក្រោយពីម្តាយរបស់ អ៊ីវ៉ា បានចែកឋាន ទៅគេសង្កេតឃើញថា ថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ បានបកស្រាយបទចម្រៀងមួយបទ ដែលរៀបរាប់ពីខ្សែជីវិតម្តាយ មានចំណងជើងថា “អ្នកម្តាយកម្សត់” ត្រូវបានស្រីស្អាតរូបនេះ តាក់តែង និងច្រៀងផ្ទាល់ ក្នុងអាល់ប៊ុម ១៧៩ ផលិតកម្ម សាន់ដេ៕

ផ្តល់សិទ្ធិ ៖​ ដើមអំពិល