កណ្ដាល៖ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ២០និង៣៥នាទីយប់ មានករណីអំពើហឹង្សា ដោយ ចេតនាមួយ បានកើតឡើង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ចូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យ ហេតុការណ៍ នេះ បានកើតឡើង នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងសាង អាយុ ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរជាងក្រឡឹង មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានរងរបួសមុតចង្កេះ ខាងឆ្វេង១កន្លែង បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងអំពើហឹង្សានេះ សមត្ថកិច្ចបានបញ្ជាក់ពីឈ្មោះជនសង្ស័យ រួមមាន ទី១-ឈ្មោះ សេង ហៃ (ហៅហាយ) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងជួសជុលរថយន្ត ត្រូវបានឃាត់ខ្លួន ២- ឈ្មោះ សេង ថយ ហៅតយ អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងម៉ូទ័រ រត់គេចខ្លួនបាត់ ទី៣- ឈ្មោះ ផល មករា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់សាំង ជនជាតិខ្មែរ រត់គេចខ្លួន អ្នកទាំង៣ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ក្រោយកើតហេតុសមត្ថកិច្ចរឹបអូសបាន វត្ថុតាង រថយន្តចំនួន ០១គ្រឿង ម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H.1771។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានឈ្មោះ សេង ថយ ហៅ តយ បានខឹងទៅលើឈ្មោះ ង្វៀង យ៉ាំងសាង ដោយសារចោទប្រកាន់ថាខ្លួនថា ចែកចាយគ្រឿងញៀន ពេលនោះឈ្មោះ តយ មានសភាពស្រវឹងស្រា បានយកដុំថ្មគប់ជញ្ជាំងផ្ទះឈ្មោះ សាង ជាច្រើនដុំ ពេលដែលឈ្មោះ សាង មិននៅផ្ទះ។ លុះបានបន្តិចឈ្មោះ សាង មកដល់ផ្ទះវិញ បានឈ្លោះប្រកែកជាមួយឈ្មោះ តយ។ បន្ទាប់មកទៀត ទើបឈ្មោះ ហៃ ត្រូវជាប្អូនបង្កើត របស់ឈ្មោះ តយ បានជិះរថយន្តមកដល់ បាននិយាយថា បើអ្នកទាំងពីរខ្លាំងវ៉ៃគ្នាស្មើ។

ពេលជាមួយគ្នានោះ ស្រាប់តែ ឈ្មោះ តយ ចូលមកពីក្រោយឈ្មោះ សាង បានយកកាំបិតតូច ចាក់ចំចង្កេះ ខាងឆ្វេងឈ្មោះ សាង មួយកាំបិត រំពេចនោះឈ្មោះ ហៃ ស្ទុះឱបឈ្មោះ សាង ទើបឈ្មោះ តយ គេចខ្លួនមក ផ្ទះឈ្មោះ ផល មករា ។ ឈ្មោះ ផល មករា បានជិះរថយន្តម៉ាក កាម៉ារី ហាយព្រីត ពណ៌ស គ្មានស្លាកលេខ បើកដឹកឈ្មោះ សេង ថយ (ហៅតយ) គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលស្រុកស្អាង ដល់កន្លែងកើតហេតុ ឃាត់ខ្លួនឈ្មោះ សេង ហៃ (ហៅហាយ) រួមទាំងរថយន្ត មកអធិការដ្ឋាននគរបាលស្រុកស្អាង ធ្វើការសាកសួរ ដើម្បីប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល