ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានល្បី សហរដ្ឋអាមេ រិក The New York Time កាលពីអំឡុងថ្ងៃ ២៤ ម្សិលមិញនេះ អោយដឹងថា ភ្នាក់ងារសន្ដិសុខ ជាតិអា មេរិក (NSA) នឹងត្រូវបញ្ចប់ការឈ្លបយកការណ៍ និងការប្រមូលទិន្នន័យ រាល់ការ ទូរស័ព្ទ របស់មនុស្ស ជុំវិញ ពិភពលោក ព្រោះថារដ្ឋាភិបាលរបស់លោក អូបាម៉ា នឹងស្នើទៅកាន់សភាអាមេរិក ឲ្យធ្វើកំណែ ទម្រង់។

បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា រដ្ឋាភិបាលរបស់លោកអូបាម៉ា ចង់អោយក្រុមហ៊ុនទូរស័ព្ទ ទាំងនោះរក្សាទុកនូវទិន្នន័យរាល់ការ Call ឲ្យបានយូរបន្ដិច ព្រោះដើម្បីស្រាវជ្រាវ នៅពេលដែល មានបញ្ហាណា មួយកើតឡើង។

គួរបញ្ជាក់ផងដែរថា នៅមុននេះ មានព័ត៌មានជាច្រើន បានចុះផ្សាយថា NSA បានឈ្លបយកការណ៍ និងតាមដានរាល់ការ ទូរស័ព្ទរបស់មនុស្សសំខាន់ៗមួយចំនួន នៅជុំវិញពិភពលោក ដែលនៅក្នុងនោះ សហរដ្ឋអាមេរិកផ្ទាល់ ក៏ត្រូវបានឈ្លបយកការណ៍ដែរ ស្របពេលដែលរបាយការណ៍ចុងក្រោយ បាន គូសបញ្ជាក់អោយដឹងថា NSA បានលួចឈ្លបយកការ ក្រុមហ៊ុនុយក្ស Huawei ផ្ទាល់តែម្តង ខណៈមាន ករណីបែកធ្លាយព័ត៌មានមួយនេះ ពីលោក Edward Snowden អតីតសមាជិក NSA ដែលអាមេរិកបាន ចោទថា ជាជន ក្បត់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ The New York Time