ព័ត៌មានអន្តរជាតិ ៖ រថយន្តដឹកទំនិញធន់ធំ ដឹកហ្គាសមួយគ្រឿងនោះ បានផ្ទុះឡើងលាន់យ៉ាងសន្ធឹក នៅខាងក្រៅ មន្ទីរពេទ្យសម្ភព ជិតមន្ទីរពេទ្យកុមារភាពមួយកន្លែង ក្នុងទីក្រុងម៉ិចសិកប្រទេសម៉ិចសិក បណ្តាលអោយស្រ្តីម្នាក់ និងទារកតូចម្នាក់ផ្សេងទៀត ស្លាប់បាត់បង់ជីវិត នេះ បើយោងតាមការគូស បញ្ជាក់អោយដឹង ពីអភិបាលក្រុង ផ្ទាល់តែម្តង ។

យ៉ាងណាមិញ ព័ត៌មានទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ករណីផ្ទុះហ្គាស នៅភាគ ខាងលិចទីក្រុង លើកនេះ គឺវាមានភាពធ្ងន់ធ្ងរជាខ្លាំង ដោយបានបណ្តាលអោយសំណង់អាគារជាច្រើន បាក់រលំយ៉ាង ងាយ ។ ជាការគូសបញ្ជាក់ជំហានដំបូង ពីមន្រ្តីផ្លូវការអោយដឹងថា មានជនរងគ្រោះ ស្លាប់ដល់ទៅ ៧ នាក់ តែក្រោយមកទៀត លោក Miguel Angel Mancera អភិបាលក្រុង បានកែ តម្រូវទិន្នន័យមកវិញ ក្រោយមានការបញ្ជាក់ច្បាស់ ។

ផ្ទុយទៅវិញ មនុស្សរាប់រយនាក់ បានរងគ្រោះ របួសធ្ងន់ស្រាល ដោយការខ្ទាតអំបែងកញ្ជក់ត្រូវ ភ្លាមៗ ក្រុមការងារជួយសង្គ្រោះបានចុះទៅដល់កន្លែងកើតហេតុ ខណៈកំពុងតែមមាញឹកក្នុងការស្វែងរក ថា តើអាចនឹងមានជនរងគ្រោះណាមួយ ជាប់គាំងនៅក្រោមគំនរថ្ម បាក់បែក ឬក៏ យ៉ាង ណា ។ ប្រភព បញ្ជាក់អោយដឹងថា មូលហេតុផ្ទុះលាន់សន្ធឹកលើកនេះ គឺបណ្តាលមកពី ករណីលេចធ្លាយ បំពង់ទុយ យ៊ោជ័រមាននៅលើរថយន្តដឹកហ្គាស ធន់ធំខាងលើ ។ គួរបញ្ជាក់ថា នាវិនាទី ក្រុមការងារ លើរថយន្ត ដឹកទំនិញធន់ធំ បានមកជួសជុល បំពង់ទុយយ៊ោ ក្នុងរយៈពេល ពី ១៥ ទៅ ២០ នាទី ក៏ប៉ុន្តែ រំពេច នោះក៏បានកើតមានឡើងនូវករណីគ្រោះថ្នាក់ផ្ទុះហ្គាស ខ្លាំងតែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី