ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារ សង្គ្រោះ ប្រទេសឥណ្ឌូនេស៊ី បានរកឃើញហើយ សពអ្នកដំណើរ សរុប ៥៤ នាក់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះអកុសលធ្លាក់យន្តហោះ ក្រុម ហ៊ុនអាកាស ចរណ៍ Trigana Air នៅតំបន់ Papua រសៀលថ្ងៃអាទិត្យ កន្លងទៅនេះ ។

ប្រធាន ភ្នាក់ងារសង្គ្រោះ និងស្រាវជ្រាវអោយដឹងថាក្រុមការងាររបស់លោកបានចុះទៅដល់ទីតាំង ធ្លាក់យន្តហោះហើយ ខណៈរកឃើញយន្តហោះ ខ្ទេចទាំងស្រុង បន្ទាប់ពី ឆេះ ខ្ទេច ។ មិនត្រឹមតែ ប៉ុណ្ណោះ ក្រុមការងារ ក៏បានរកឃើញដូចគ្នាដែរ ប្រអប់ខ្មៅយន្តហោះធ្លាក់។គួរបញ្ជាក់ថាយន្តហោះ មួយគ្រឿងនេះ បានជួបគ្រោះអកុសលធ្លាក់ចុះ អំឡុងរសៀលថ្ងៃអាទិត្យ នៅ តំបន់ ព្រៃភ្នំដាច់ស្រ យាល ជិតនឹងគោលដៅចំណត អាកាសយានដ្ឋានក្រុង Oksibil ។

គួរបញ្ជាក់ថា អ្នកដំណើរសរុប ៥៤ នាក់ រួមមានអ្នកដំណើរជាមនុស្សពេញវ័យ ៤៤ នាក់ ក្មេងៗ ៤ នាក់ ក្រុមការងារ ៥ នាក់ ទាំងអស់សុទ្ធសឹងជាពលរដ្ឋ ឥណ្ឌូនេស៊ី ។ ប្រភពដដែល បន្តអោយដឹង ថាយន្តហោះ មួយគ្រឿងនេះ ផ្ទុកលុយសុទ្ធដល់ទៅ ៤៨៦,០០០ ដុល្លារ ជាលុយសុទ្ធដែលដឹកទឹក ទៅទីតាំងគោលដៅ បំណងយកទៅចែកជូនពលរដ្ឋ ក្រីក្រ នៅក្នុងតំបន់ ប៉ុន្តែ ទោះជាយ៉ាងណាក៏ ដោយចុះ មន្រ្តីផ្លូវការ ពុំទាន់មានការ គូស បញ្ជាក់ថា រក ឃើញ លុយទាំងនោះ ឬក៏យ៉ាងណា ។ ប្រភព ដដែលបន្តអោយដឹងថា ក្រុមការងារជួយ សង្គ្រោះ រួមមានដូចជា មន្រ្តីប៉ូលីស ១០០ នាក់ កងកម្លាំងយោធា ពលរដ្ឋស៊ីវិល ជាដើម ទាំងអស់ គ្នា បានទៅដល់ទីតាំងធ្លាក់យន្តហោះ នាវេលា ព្រឹកមិញ ព្រឹកថ្ងៃអង្គារនេះ ៕

- អាន ៖ រកឃើញហើយ យន្តហោះ បាត់ដាន ពិតជាធ្លាក់ នៅតំបន់ភ្នំ ដាច់ស្រយាល

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី