ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានធ្វើការព្រាមានកាលពីថ្ងៃចន្ទថា ជំងឺស្វិត
ដៃជើង បានផ្ទុះឡើងសារជាថ្មី បានធ្វើឱ្យអ្នកជំងឺក្លាយទៅជាពិការភាព ក្នុងប្រទេសជាច្រើន។

អង្គការសុខភាពពិភពលោក បានកោះប្រជុំជាបន្ទាន់ បន្ទាប់ពីជំងឺនេះ ត្រូវបានរកឃើញក្នុង
ប្រទេសចំនួន ១០ រួមមានប្រទេស ៣ ដែលកំពុងតែនៅបន្តឆ្លង គឺប្រទេស អាហ្វហ្គានីស្ថាន
នីហ្សេរីយ៉ា និងប៉ាគីស្ថាន។

ក្នុងឆ្នាំ ១៩៨៨ ជំងឺនេះ បានឆ្លងទៅកាន់ប្រទេសចំនួន ១២៥ប្រទេស។ អង្គការសុខភាពិពភ
ក៏បានផ្តល់នូវអនុសាសន៍ ដល់ប្រទេសឆ្លងជំងឺនេះ ឱ្យចាក់ថ្នាំវ៉ាក់សំាងដើម្បីបង្កា និងការពារ
ជំងឺនេះ មុននឹងមានបំណងធ្វើដំណើរទៅកាន់ប្រទេសដ៏ទៃ ដើម្បីកុំឱ្យជំងឺនេះ រីករាយដាល
ជាបន្តទៅទៀត។

ជំងឺស្វិតដៃជើងនេះ គឺជាប្រភេទជំងឺដ៏កាចសាហាវមួយ ដែលធ្វើឱ្យមនុស្សពិការ និងវាយ
ប្រទៅលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ ប៉ុន្តែ ការស្រាវជ្រាវស្វែងរកថ្នាំបង្កាអស់រយៈ
ពេល ២៥ឆ្នាំ កំពុងតែ ឈានដល់ទៅការព្យាបាល និងចាក់ថ្នាំបង្កា កាន់តែមានប្រភាព
ខ្ពស់។

ចំនួនរបាយការណ៍នៅលើសកលលោកបានបង្ហាញថា ជំងឺស្វិតដៃជើងនេះ បានធ្លាក់ចុះ
ពី ៣៥០,០០០ករណី ក្នុងឆ្នាំ ១៩៨៨ មកត្រឹម ៤១៧ករណី ក្នុងឆ្នាំ ២០១៣ យោងតាម
របាយការណ៍អង្គការសុខភាពពិភពលោក៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia