ភ្នំពេញ៖  អំពើរប្លន់មួយ បានកើតឡើង នៅច្រកផ្លូវចូលទៅកាន់ កន្លែង រ៉ាដា ស្ថិតក្នុង សង្កាត់ភ្នំពេញ
ថ្មី ដែលបង្កឡើងដោយ ក្រុមចោរមាន គ្នា០៣នាក់ បានប្លន់យកបានម៉ូតូ ស្កុបពីពណ៌ត្រួយចេក ស៊េរី
ឆ្នាំ២០១៣ មួយគ្រឿង គេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅម្ដុំនេះ រាប់
សិបគ្រួសារ ដោយបាននិយាយថា សន្ដិសុខកាន់តែអាក្រក់ឡើងៗ ពីព្រោះតំបន់នេះ ពីមុនមក មិន
ដែលមានរឿងនេះ កើតឡើងនោះទេ។

ហេតុការណ៍ ភ្ញាក់ផ្អើលថា មានករណីប្លន់ ម៉ូតូស្កុបពី នេះបានកើតឡើង កាលពីវេលា ម៉ោង ០៧និង
៤០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ដែលជនរងគ្រោះ ក្នុងអំពើប្លន់នេះមាន ឈ្មោះ ចាន់ ស្រី
តូច ភេទស្រី អាយុ១៩ឆ្នាំ មានមុខរបរជា អ្នកសំអាង បច្ចុប្បន្នស្នាក់នៅផ្ទះ ៣៦៩ ផ្លូវលេខ៦អា សង្កាត់
ព្រែកលាប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូដែលត្រូវក្រុមចោរ ប្លន់យកទៅនោះ ម៉ាក
ស្កុបពីពណ៌ ស៊េរីឆ្នាំ២០១៣ ពណ៌សលាយ លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 1AK-5406។ ចំណែក
ក្រុមចោរប្លន់នោះ ត្រូវបានគេរាយការណ៍មកថា មានគ្នា០៣នាក់ ជិះម៉ូតូម៉ាក ស្កុបពីដូចគ្នា ប៉ុន្ដែមិន
បានចាំ ស្លាកលេខទេ ហើយបានគេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពប្លន់។

សេចក្តីរាយការណ៍ បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូពីកើតមកលិច ចូលមក
កាន់ តំបន់រ៉ាដា កន្លែងដែលនារីរងគ្រោះ បើកកន្លែងសំអាង ពេលដែលម៉ូតូបត់ ឆ្វេងបានប្រហែល១៥
ម៉ែត្រ ស្រាប់តែមានបុរស០៣នាក់ ជិះម៉ូតូម៉ាកស្កុបពី ដូចគ្នា មិនចាំ ស្លាកលេខ បានបើកមកគៀររួច
ដណ្ដើម យកម៉ូតូទៅ ដោយសុវត្ថិភាព។

ក្រោយកើតហេតុ កម្លាំងនគរបាល ខណ្ឌសែនសុខ បានទៅដល់ ហើយបាននាំនារីរងគ្រោះ ដែលអះ
អាងថា ត្រូវចោរប្លន់ ទៅសាកសួរ។ តាមអ្នករស់នៅ តំបន់រ៉ាដា ក្នុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បាន
បញ្ជាក់ថា តំបន់នេះពីមុន គ្មានអំពើរឆក់ ប្លន់ទេ ទើបតែពេលនេះមានករណីប្លន់ កើតឡើង ដូច្នេះពួក
គាត់សម្ដែ ង ការព្រួយបារម្មណ៍ អំពីសន្ដិសុខកាន់ តែអាក្រក់ឡើងៗ។

ប្រជាពលរដ្ឋ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ទាំងនគរបាលដែលដឹកនាំលោក ម៉ក់
ហុង និងអាវុធហត្ថដែលដឹកនាំដោយ លោក គិត សុផល ជួយពង្រឹងសន្តិសុខ និងការពារបទល្មើស ឲ្យបានល្អផងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល