CamNews

បាញ់ធ្លុះកញ្ចក់ រថយន្ដ ប៉ងសម្លាប់អ្នក បើក តែសំណាងល្អ វាសនាមិនដូច ថៅកែ ហាង ហង្សនាគ

ភ្នំពេញ ៖ បុរសជាង ៦០ឆ្នាំម្នាក់ បាន រួចផុតពីសេចក្ដីស្លាប់ មិនមានវាសនាដូច ថៅកែហាង ហង្សនាគ ព្រែកលៀបក្រោយ ពីខ្មាន់កាំភ្លើង ២នាក់ បើកការបាញ់ប្រហារ  ធ្លុះកញ្ចក់រថយន្ដ ខណៈដែលជនរងគ្រោះ កំពុងឈប់រថយន្ដ នៅចំណុចភ្លើងស្ដុបមុខ សាលាបឋមសិក្សាទួល គោក តាមបណ្ដោយ ផ្លូវលេខ ២៨៩ កែងផ្លូវលេខ ៥៦៦ ក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពី វេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ជា សំឡេង បើក រថយន្ដ ម៉ាក រ៉េហ្វរ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ ២តេ ៩៥៦៥ ធ្វើដំណើរ តាមផ្លូវលេខ ២៨៩ លុះដល់ភ្លើងស្ដុបក៏ ឈប់រថយន្ដ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូស៊េរីទំនើប ១គ្រឿងដក កាំភ្លើងបាញ់ទម្លុះកញ្ចក់ ប៉ងសម្លាប់ជនរង គ្រោះ ប៉ុន្ដែ សំណាងល្អជនរងគ្រោះ បានរួច ផុតពីសេចក្ដីស្លាប់ ។ ក្រោយបាញ់ប្រហារ ជនសង្ស័យទាំង២នាក់ បានបើកម៉ូតូគេច ខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានចុះមកកាន់កន្លែង កើតហេតុ ភ្លាមៗ ដើម្បីសួរនាំពីករណីខាង លើនេះ ប៉ុន្ដែ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ លំអិតថា ករណី បាញ់ប្រហារខាងលើនេះ ផ្ដើមចេញពីមូលហេតុអ្វីនោះឡើយ ។

គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅ នេះ ថៅកែហាងហង្សនាគព្រែកលៀបត្រូវ បានខ្មាន់ កាំភ្លើងបាញ់ទម្លុះកញ្ចក់ បណ្ដាល ឱ្យស្លាប់ ខណៈដែលជនរងគ្រោះ និងអ្នក បើករថយន្ដរបស់ ខ្លួន កំពុងធ្វើដំណើរតាម រថយន្ដលុច្សស៊ីស ៥៧០ ប៉ុន្ដែ រហូតមក ដល់ពេលនេះ សមត្ថកិច្ចមិន ទាន់អាចស្វែង រកចាប់ខ្លួនជនបង្កទាំងនោះ នៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល