សក់ក្បាលស្ងួត គឺជាមួយដ៏អាក្រក់បំផុត សំរាប់ស្រ្តីគ្រប់រូប ព្រោះថាសក់គឺជាផ្នែកដ៏សំខាន់ផងដែរនៃ
សម្រស់។ សក់ស្ងួត ឬសក់មិនមែនសុខភាពល្អ គឺអាចបណ្តាលឱ្យសក់ជ្រុះ និងស្បែកក្បាលមានអង្គែ
ដូច្នេះ អ្នកត្រូវព្យាបាលស្បែកក្បាលស្ងួត ឱ្យបានទាន់ពេលវេលា ដើម្បីការពារកុំឱ្យសក់ជ្រុះ និងមាន
អង្គែ។

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួនដើម្បីការពារកុំឱ្យសក់ស្ងួត និងសក់មាន សុខភាពល្អ។

ស៊ុត៖ សូមវាយបំបែកយកស៊ុតផ្នែកពណ៌ស លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ ២ស្លាបព្រាបាយ កូរឱ្យ
សព្វ បន្ទាប់មកយកមកលាបនៅលើសក់ និង ស្បែកក្បាល រួចយកម្រាមដៃម៉ាស្សាថ្នមៗ ទុករយៈ១៥
នាទី រួចលាងសំអាតនឹងទឹកធម្មតាចេញជាការស្រេច។ វិធីនេះ នឹងជួយជួសជុលសក់ដែលខូចឱ្យមាន
សុខភាពល្អ និង រឹងមាំឡើងវិញបានឆាប់រហ័ស។

ចេក៖ សូមយកផ្លែចេកទុំ កិនឱ្យម៉ដ្ឋ បន្ទាប់មក យកវាមកលាបនៅលើសក់ ចាប់ពីគល់សក់ទៅដល់
ចុងសក់ ទុករយៈពេល ១ម៉ោង រួចលាងសំអាតសក់ចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះឱ្យ១ដង ក្នុង ១សប្តាហ៍ នឹងទទួលលទ្ធិផលជាទីគាប់ចិត្ត៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies