CamNews

ឃាត់ខ្លួនជនសង្ស័យ​​ជាប់​ពាក់ព័ន្ធ ​ឃាតកម្ម​លើ​អ្នក​យកព័​ត៌​មាន ​កាសែត​វរជន​ខ្មែរ

នគរបាល​ខេត្តរតនគិរី​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ២០១២​នេះ​ កំពុង​បន្ត​សួរ​ចម្លើយ​ជនសង្ស័យ​
២​នាក់​ប្តី​ប្រពន្ធ​ ទាក់ទង​ការ​ស្លាប់​អ្នកកាសែត​វរជន​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​សម្លាប់​កាលពីដើម
​ស​ប្តា​ហ៍​នេះ​។​

​មន្ត្រី​នគរបាល​ខេត្តរតនគិរី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​ ដែល​នគរបាល​កំពុង​
ដំណើរការ​សួរ​ចម្លើយ​ ឈ្មោះ​ អ៊ា​ន​ ប៊ុ​ន​ហេង​ ហៅ​អេ​ង​ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ និង​ប្រពន្ធ​ឈ្មោះ​
ស៊ឹ​ម​ វី​ នៅ​ភូមិ​ទេស​អន្លុង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ដរតនគិរី​។​

​ប្រភព​ព​ត៌​មាន​ពី​ខេត្តរតនគិរី​ឲ្យ​ ដឹង​ថា​ តាម​រយះ​ការ​ស្រាវជ្រាវ​រយះ​ពេល​៣​ថ្ងៃ​កន្លង​មក​ និង​
ភស្តុ​តាង​ ដែល​រក​ឃើញ​នៅ​ខាងក្រៅ​ផ្ទះ​ជនសង្ស័យ​ខាងលើ​ នគរបាល​បាន​ឃាត់ខ្លួន​ជន
សង្ស័យ​ខាងលើ​ កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ២០១២​។​

​ប្រភព​ខាងលើ​បន្ត​ថា​ ការ​ឈាន​ទៅ​ចាប់ខ្លួន​ជន​ទាំង​២​ខាងលើ​ គឺ​ដំបូង​ឡើយ​គេ​រក​ឃើញ​
ស្បែកជើង​ជន​រង​គ្រោះ​ គឺ​លោក​ លោក​ហង្ស​ សិរី​ឧត្ដម​ អ្នក​យក​ព័ត៌មាន​កាសែត​ វរជន​ខ្មែរ
​ ប្រចាំ​ខេត្ដរតនគិរី​ នៅ​ក្នុងផ្ទះ​មួយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ២០១២​ និង​បន្ទាប់​មក​រក
​ឃើញ​ កម្រាលពូក​ មួយ​ផ្ទាំង​ ប្រឡាក់​ដាម​ដោយ​ឈាម​ធុំក្លិន​ឆ្អាប​ស្អុយ​ត្រាំ​ទឹក​ចោល​នៅ​ខាង
ក្រោយ​ ផ្ទះ​ ជនសង្ស័យ​ នាំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​កំណត់​មុខសញ្ញា​និង​ចាប់ខ្លួន​តែ​ម្តង​។​

​សូម​បញ្ជាក់​ថា​ លោក​ ហង្ស​ សិរី​ឧត្តម​ អាយុ​៤៤​ឆ្នាំ​ ជា​អ្នក​យក​ព​ត៌​មាន​ កាសែត​វរជន​ខ្មែរ​
បាន​បាត់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​៩​ កញ្ញា​ ២០១២​។​ លុះ​៣​ថ្ងៃក្រោយ​ គឺ​នៅ​ ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​
ឆ្នាំ​២០១២​ គេ​បាន​ប្រទះ​ឃើញ​សាកសព​លោក​ នៅ​ក្នុង​ឃ្លុប​ឡាន​របស់​លោក​ បន្ទាប់​ពី​មាន
​អ្នក​ភូមិ​ជនជាតិភាគតិច​ក្នុងភូមិ​ធួ​យ​អម្ពិល​ បាន​ផ្តល់​ដំណឹង​ដល់​ក្រុម​អ្នកកាសែត​ និង​សមត្ថ
កិច្ច​ថា​ បានឃើញ​រថយន្ត​កាម​រី​មួយ​គ្រឿង​ចត​ចោល​នៅ​ក្នុង​ចម្ការ​ស្វាយ​ ចន្ទី​ ហើយ​ក្រុម​អ្នក
​តាម​រក​ក៏​បាន​ទៅ​កាន់​ទីនោះ​ទើប​ស្គាល់​ថា​ ជា​រថយន្ត​របស់​លោក​ ហង្ស​ សេរី​ឧត្តម​ មែន​។​

​ប្រពន្ធ​លោក​ ហង្ស​ សិរី​ឧត្តម​ អ្នកស្រី​ ច​ន្ធី​ អាយុ​២៨​ឆ្នាំ​ ដែល​មាន​ផ្ទៃពោះ​៧​ខែ​ ដែល​មាន​ទី
លំនៅ​ក្នុងភូមិ​មួយ​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ បាន​ឲ្យ​ដឹង​ថា​ លោក​ ហង្ស​ សិរី​ឧត្តម
​ បាន​បាត់​ខ្លួន​តាំងពី​ម៉ោង​ ៧​យប់​ ថ្ងៃ​ទី​៩​ខែកញ្ញា​ ឆ្នាំ​២០១២​ ដោយ​ពុំ​ដឹង​ជា​ទៅ​ទីណា​ ក្រោយ
​ពី​មាន​ទូរស័ព្ទ​ហៅ​ទៅ​ជួប​។​

​មក​ទល់​ថ្ងៃ​ទី​១៤​ កញ្ញា​ ឆ្នាំ​២០១២​ ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ សមត្ថកិច្ច​នៅ​តែ​បន្ត​សាក
សួរ​ ទៅ​តាម​និ​តិ​វិធី​ និង​ប្រមូល​ភស្តុ​តាង​បន្ថែម​ ហើយ​នៅ​មិន​ទាន់​មាន​ព​ត៌​មាន​ផ្លូវការ​ថា​ ជន
សង្ស័យ​ខាងលើ​ជា​ឃាតករ​ពិត​ និង​មាន​អ្នក​ណាខ្លះ​ជាប់​ពាក់ព័ន្ធ​នៅឡើយ​ទេ​៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NKW