CamNews

ជាលទ្ធផល ក្មេងប្រុស ដែលត្រូវគេ ខ្វេះភ្នែក ទាំងសងនោះ ចេញពី មន្ទីរពេទ្យហើយ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស នាំមុខ cnn ដែលទើបតែ បានចេញផ្សាយ កាលពីថ្ងៃទី ១២ ម្សិលមិញនេះ អោយដឹងថា ក្មេងប្រុសតូច វ័យ ៦ ឆ្នាំ ដែល ជាជនរងគ្រោះ ត្រូវបានក្រុម ឧក្រិដ្ឋជន វាយប្រហាវខ្វេះភ្នែក ចេញ កាលពីខែ សីហា កន្លងទៅ នៅឯ ប្រ ទេសចិន នោះ ជាលទ្ធផល គេបានចេញ ពីមន្ទីរពេទ្យហើយ បន្ទាប់ពី ទទួលការ វះកាត់ ស្របតាម និតិវិធី ផ្លូវការ (prosthetic eye implants) ។

អ្នកនាំពាក្យ តំណាងអោយមន្ទីរពេទ្យ ភ្នែក C-MER Dennis Lam Eye Hospital មានទីតាំងស្ថិតនៅ ភាគខាងត្បូង ប្រទេសចិន ពោលគឺស្ថិតនៅក្នុងក្រុង នៃខេត្ត Shenzhen បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទី ភ្នាក់ងារ សារព័ត៌មាន មួយនេះ អោយដឹងថា ក្មេងប្រុស វ័យ ៦ ឆ្នាំ ដែលជាជនរងគ្រោះ មានឈ្មោះ​ Guo Bin បានចេញពីមន្ទីរពេទ្យ កាលពីវេលា រសៀល ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បន្ទាប់ពី ធ្វើពិធី លាគ្នា និង ត្រលប់ទៅកាន់ ស្រុកកំណើត របស់គេ វិញ នាខេត្ត Shanxi ។

អំឡុងពេល ដែលសម្រាកព្យាបាល ក៏ដូចជា ធ្វើការវះកាត់ នៅមន្ទីរពេទ្យ បីខែ ជាលទ្ធផល ក្មេងប្រុសតូច រូបនោះ ទទួលបានការវះកាត់​ ផ្សាំភ្នែកដោយជោគជ័យ តែមិនចំពោះការ អោយមើលឃើញ ឡើងវិញនោះ ទេ គ្រាន់តែ ជាការវះកាត់​ បំពេញនូវសរីរាង្គ ដើម្បីកុំអោយអាក្រក់មើលខ្លាំងពេក តែប៉ុណ្ណោះ នេះបើតាម ការអោយដឹងពី  South China Morning Post ៕

<object width="485" height="416" data="http://www.youtube.com/v/-Qj1aIVWHNM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-Qj1aIVWHNM&rel=1" /></object>

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ cnn