ម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកនឹងបិទ(Block) ដោយស្វ័យប្រវត្តិបន្ទាប់ពីក្រោយពេលមាន
អ្នកផ្សេងវាយលេខសម្ងាត់ចូលមិនត្រឹមត្រូវចំនួនបីដង ។ នេះក៏ជាវិធីសាស្រ្តមួយដើម្បីធ្វើ
ការទបប់ផងដែរចំពោះអ្នកដែលរពិសដៃចង់ព្យាយាមចូលទៅប្រើប្រាស់ម៉ាស៊ីនរបស់យើង
ទាំងមិនដឹងពីលេខសម្ងាត់ហើយនៅតែបន្តការព្យាយាមនោះ ។ ចុះត្រូវធ្វើដូចម្តេចទៅ ?
-វិធីសាស្រ្តទីមួយត្រូវធ្វើការផ្លាស់ប្តូរ Local Security Policy
Local Security Policy ជាធម្មតាមានភ្ជាប់មកជាមួយស្រាប់តែនៅក្នុង Window 7 និង Vista
Business, Professional,Enterprise ប៉ុណ្ណោះ ។ ប្រសិនជាលោកអ្នកប្រើប្រាស់នូវកំណែ
Starter, Home Basic,រឺក៏ Home Premium នោះតំរូវអោយប្រើប្រាស់ Command Prompt
ដើម្បីចូលទៅធ្វើការកែប្រែលេខសម្ងាត់នៅក្នុង Local Security Policy នេះ ។ ដូច្នេះលោក
អ្នកត្រូវវាយនូវពាក្យនោះ(Local Security Policy) ចូលក្នុងប្រអប់ស្វែងរករបស់ Start menu
ដូចរូបខាងក្រោម ៖
បន្ទាប់មកចុចលើពាក្យថា Local Security Policy
ផ្ទាំង Local Security Policy នឹងបង្ហាញខ្លួនឡើងរួចសូមចុចលើពាក្យថា Account Policies នៅផ្នែកខាងឆ្វេង
បន្ទាប់មកទៀតចុចលើពាក្យ Account Lockout Policy
បន្ទាប់មកទៀតសូមចុចលើពាក្យថា Account lockout threshold ដូចរូបខាងក្រោម
មកដល់ត្រង់ចំណុចនេះលោកអ្នកអាចធ្វើការកំណត់បាននូវចំនួនដងដែលអនុញ្ញាតអោយ
វាយលេខសំងាត់ខុសមុននឹងបិទដោយស្វ័យប្រវត្តិនោះ ។ ខ្ញុំសូមកំណត់ថា៣ដងចុះ ចឹងត្រូវ
វាយលេខ ៣ចូលរួចចុចលើ Ok ជាការស្រេច
Windows ក៏អនុញ្ញាតអោយធ្វើការកំណត់នូវរយៈពេលដើម្បីអាចអោយវាយលេខសំងាត់ជាថ្មី
វិញផងដែរដែលយើងអាចធ្វើការផ្លាស់ប្តូររយៈពេលនេះបាននៅក្នុង Account lockout
duration និង Reset account lockout counter។ ហើយជាធម្មតាគឺវាមានរយៈពេល ៣០នាទី
បានន័យថា ៣០នាទីក្រោយម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកនឹងអនុញ្ញាតអោយវាយលេខ
សំងាត់សារជាថ្មីដោយស្វ័យប្រវត្តិ សូមចុច OK
ពេលនេះក្នុង Local Security Policy លោកអ្នកនឹងឃើញគណនីនឹងធ្វើការបិទដោយស្វ័យ
ប្រវត្តិរយៈពេល ៣០នាទីប្រសិនជាវាយលេខសម្ងាត់ខុសចំនួនបីលើក ។
-របៀបទីពីរធ្វើការផ្លាស់ប្តូរការបង្កើតលេខសំងាត់នៅក្នុង Command Prompt
ដើម្បីចូលទៅកាន់ផ្ទាំងបញ្ជារ Command Prompt នេះបាន លោកអ្នកត្រូវវាយពាក្យនេះ
ទៅក្នុងប្រអប់ស្វែងរករបស់ Start menu បន្ទាប់មកនឹងឃើញពាក្យ Command Prompt
នៅផ្នែកខាងលើ បន្ទាប់មកសុំយក Mouse ចុច Right-Click លើពាក្យ Command Prompt
នោះរួចយកពាក្យថា Run as Administrator
បន្ទាប់មកវាយពាក្យនេះចូល
net accounts
កូដបញ្ជារនេះនឹងធ្វើការបង្ហាញនូវពត៌មានមួយចំនួនស្តីពីអ្វីដែលទាក់ទងនឹងការក្រែប្រែ
កំណត់លេខសម្ងាត់ ហើយក្នុងនោះពាក្យ Lockout threshold: Never មានន័យថាម៉ាស៊ីន
របស់យើងនឹងមិនធ្វើការបិទដោយស្វ័យប្រវត្តិនោះទេបើទោះបីជាវាយលេខសម្ងាត់ចូល
ទៅខុសយ៉ាងណាក៏ដោយ
ដើម្បីកំណត់ចំនួនដងអោយម៉ាស៊ីនធ្វើការបិទដោយស្វ័យប្រវត្តិពេលវាយខុសលេខសម្ងាត់
ចំនួនបីលើនោះសូមវាយពាក្យនេះចូល
net accounts /lockoutthreshold:3
និងដើម្បីអោយម៉ាស៊ីនបិទដោយស្វ័យប្រវត្តិរយៈពេល ៣០នាទី និងបើកឡើងវិញដោយ
ស្វ័យប្រវត្តិក្រោយពេល ៣០នាទីសូមវាយពាក្យទាំងពីរខាងក្រោមនេះចូលជាបន្តបន្ទាប់៖
net accounts /lockoutduration:30
net accounts /lockoutwindow:30
ដើម្បីត្រួតពិនិត្យឡើងវិញសូមវាយពាក្យ net accounts
ខាងក្រោមនេះជាលទ្ធផលក្រោយពេលអនុវត្តនូវវិធីសាស្ត្រណាមួយក្នុងចំណោមវិធីសាស្ត្រ
ទាំងពីរ ។ អ្នកប្រើប្រាស់នឹងឃើញពត៌មាននេះបង្ហាញនៅលើអេក្រង់ពេលដែលគេវាយ
លេខសម្ងាត់ខុស
ហើយខាងក្រោមនេះជាពត៌មានដែលបង្ហាញពីការបិទមិនអនុញ្ញាតអោយវាយលេខសម្ងាត់
ចូលទៀតក្រោយពេលគ្រប់ចំនួនដងដែលបានកំណត់នោះ ៖
ជូនពរប្រិយមិត្តទទួលបានជោគជ័យ !!!
ប្រភព៖ TTMT
ដោយ៖ រស្មី