យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Mazda ដែលមានមួលដ្ឋានគ្រឹះក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ ១៩២០ មកនោះ ពេលនេះ សូមធ្វើការបង្ហាញពីស្នាដៃ ស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៦ នោះគឺ Mazda6 2016 ទំនើប ទាន់សម័យ ។

Mazda6 2016 គឺជាស៊េរីថ្មីដែលក្រុមហ៊ុននិង ឧទ្ធេសនាម ចូលវាយលុកទីផ្សារនៅដើមឆ្នាំ ២០១៥ នេះហើយ ។ ស្របជាមួយនិងការរចនារម៉ូត រួបរាង និង ព៌ណសម្បុរ Mazda6 2016 ត្រូវបានទទួលបានការកោតសរសើរ យ៉ាងពេញទំហឹងហើយថា ជាប្រភេទរថយន្ដទំនើប ដែលមានរូបរាង ស្រស់សង្ហា ឆើត និង បង្កប់នៅប្រណិតភាពទៀតផង។ ជាមួយនិងភាពទាក់ទាញខាងក្រៅ Mazda6 2016 មិនបានបំភ្លេចពីប្រភពដើមរបស់ខ្លួនឡើយ ដែលកន្លងមកក្រុមហ៊ុន Mazda បានស្ថិតក្នុងលំដាប់ថ្នាក់មិនអន់ទេ ក្នុងផ្នត់គំនិតអ្នកគាំទ្រថា ប្រើគុណភាពធ្វើជាចក្ខុវិស័យ ក្នុងដំណើរទីផ្សារប្រកួតប្រជែង ។

ក្រៅពីលក្ខណៈសម្បត្ដិជាទីទាក់ចិត្ដខាងក្រៅហើយ Mazda6 2016 បានត្រូវក្រុមហ៊ុន បំពាក់មកជាមួយ នូវ សមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.៥ liter និង ទំហំម៉ាស៊ីន ១៨៤ សេះ សាកសមនឹងប្រើអប់លេខអូតួ ដែលអាចប្រើប្រាស់ល្បឿនលឿនបំផុតប្រហែលដល់ទៅ ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ហើយចំពោះតម្លៃវិញ បើយោងតាមប្រភពគេហទំព័រ គឺប្រហែល ២១២០០ ដុល្លារ៕

ដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed