CamNews

ក្រុមតារាចម្រៀង​​ក្នុងផលិតកម្ម​ថោន ​​នាំអំណោយទៅ​​ចែកជូន ​ពលករខ្មែរ ​​ដល់ច្រកទ្វារ​ ​អន្តរជាតិ

បន្ទាយមានជ័យ៖ ក្រុមតារាចម្រៀង របស់ផលិតកម្មថោន ជាច្រើនដួង បាននាំអំណោយ និងស្បៀងអាហារ មានដូចជា ទឹកក្រូច ទឹកសុទ្ធ នំ និងសម្ភារៈផ្សេងៗ ជាច្រើនទៀត ចែកជូនដល់បងប្អូនពលករខ្មែរ នៅច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ ខណៈដែលយោធាថៃ បានបញ្ជូនពលករខ្មែរ មកប្រទេសកម្ពុជាវិញ រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ធ្វើឲ្យពួកគាត់ ជួបការលំបាក និងខ្វះខាតយ៉ាងខ្លាំង។

ដោយមើលឃើញ ពីស្ថានភាពជាក់ស្ដែង បងប្អូនពលករខ្មែរ ដែលត្រូវបានយោធាថៃ បញ្ជូនមកជាច្រើននាក់ និងជួបនូវ បញ្ហាខ្វះខាតយ៉ាងខ្លាំងនេះ ទើបក្រុមតារាចម្រៀង ក្នុងផលិតកម្មថោន មានដូចជា លោក ករុណា ពេជ្រ លោក សុគន្ធ ថេរ៉ាយុ លោក មង្គល ទីណា និងអ្នកតំណាងផលិតកម្មថោន ក៏ដូចជាក្រុមការងារទាំងអស់ បាននាំយកអំណោយ ទៅចែកជូនដល់បងប្អូននៅតាមច្រកអន្តរជាតិ ប៉ោយប៉ែត ដើម្បីជួយសម្រួល ការលំបាកបានមួយគ្រា ក្នុងនាមយើងជាខ្មែរដូចគ្នា ។

នៅក្នុងគណនីហ្វេសប៊ុក របស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ ត្រូវបានគេប្រទះឃើញ រូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញពីសកម្មភាព រៀបចំអំណោយ សម្ភារៈផ្សេងៗ និងសកម្មភាពចែកអំណោយ នៅទីតាំងដែលពលករខុសច្បាប់ខ្មែរ ត្រូវបានរថយន្តយោធាថៃ បញ្ជូនមកដល់ប្រទេសកម្ពុជា រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។

បើតាមការឲ្យដឹង ពីតំណាងផលិតកម្ម ថោន សកម្មភាពចែកអំណោយនេះ នឹងអាចបន្តរហូតដល់ រយៈពេល២ឬ៣ថ្ងៃ ប្រសិនបើពលករខ្មែរ ដែលធ្វើចំណាកស្រុក ទៅធ្វើការងារនៅក្នុងប្រទេសថៃ នៅតែមានការបញ្ជូនមក ជាហូរហែ ទាំងយប់ទាំងថ្ងៃនោះ។ សកម្មភាពជួយដល់ពលករ របស់ក្រុមតារាចម្រៀងផលិតកម្ម ថោន នៅពេលនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពមនុស្សធម៌ ជួយសង្គម រំលែកនូវទុក្ខលំបាករបស់ពលករ ដែលតារាចម្រៀងផ្សេងៗទៀត គួរយកតម្រាប់តាម ខណៈមិត្តភក្តិជាច្រើនក្នុងហ្វេសប៊ុក ទាំងក្នុង និងក្រៅប្រទេស ក៏សរសើរអំពីទង្វើ របស់ក្រុមតារាចម្រៀងនេះផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល