ព័ត៌មានជាតិ & អន្តរជាតិ ៖ មន្រ្តីប៉ូលីសម្នាក់ មកពី តំបន់ Fresno រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោកពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង បន្ទាប់ពីធ្វើដំណើរទស្សន កិច្ចទៅកាន់មាតុភូមិកំណើត ប្រ ទេសកម្ពុជា នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ។

លោក គីម ដេននី បានវិលត្រលប់មកប្រទេសកម្ពុជាវិញ សម្រាប់រយៈ ពេល ៣ សប្តាហ៍ ក្នុងដំណើរ ទស្សនកិច្ច មកកាន់មាតុភូមិកំណើតមួយនេះ ពោល ទៅទស្សនាតំបន់ជំរុំជនភៀសខ្លួន ទីដែលលោក បានធំធាត់នៅទីនោះ ។ លោក ដេននី គូសបញ្ជាក់អោយដឹងថា ៖ គោលបំណងនៃការវិលត្រលប់មក កាន់ស្រុកកំណើតមួយនេះ មានជាយូរណាស់មកហើយ ។ ជាការពិត រាល់ពេលដែលខ្ញុំបាទ បាន ឃើញសន្លឹករូបថត ក្មេងតូចៗ អមដោយទឹកមុខ គ្រប់រូបភាព ចេញពីជំរុំមួយនោះ ពិតណាស់ ពិតជា បានធ្វើអោយខ្ញុំបាទមានអារម្មណ៍នឹកស្រណោះ និង ក្តុកក្តួលជាខ្លាំង ខណៈទទូចអោយតែបានទៅ ដល់ទីនោះផ្ទាល់ និងឆាប់ៗ ដើម្បីបានមើលឃើញទិដ្ឋភាពជាក់ស្តែង និងភ្នែក ។

វាគឺជាដំណើរទស្សនិច្ចដ៏រំជួលអារម្មណ៍មួយ សម្រាប់ខ្ញុំបាទ ។ ឪពុុកម្តាយ រួមទាំង បងប្អូនទាំង៩នាក់ ពួកយើងបានរស់នៅជំរុំជនភៀសខ្លួន Kao I Dang ចាប់តាំងពីឆ្នាំ ១៩៧៨ រហូតដល់ឆ្នាំ ១៩៨៥ ស្រប ពេលដែលឆ្នាំចុងក្រោយនោះ ពួកយើងបានភៀសខ្លួនមកកាន់សហរដ្ឋអាមេរិក ។ បេក្ខភាពក្មេងប្រុស តូច រត់គេចពីភ្លើងសង្គ្រាម ខណៈធំធាត់បានក្លាយទៅជា មន្រ្តីប៉ូលីសជំនាញ ខាង ស៊ើបអង្កេត បាន ហៅអំពើហឹង្សា នៃរបបខ្មែរក្រហម ដែលបានហែកហួរដោយសង្គ្រាម គឺជាអំពើឃោរឃោ ។

វាគឺជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាន មានយប់មួយនោះ ខ្មាន់ កាំភ្លើង បានចូលលុកលុុយក្នុង ផ្ទះប្រជាជន ខណៈអ្នកជិតខាងខ្ញុំបាទ ត្រូវបានបាញ់សម្លាប់ ។ ដោយ ឡែក សេចក្តីរាយការណ៍ នា ពេលថ្មីៗនេះអោយដឹងថា ក្នុងដំណើរទស្សនកិច្ច វិលមកកាន់ទឹកដីស្រុក កំណើត លោក ដេននី បាន ពាំនាំអំណោយមានជាសៀវភៅ និងខ្មៅដៃ ចែកដល់ក្មេងៗ នៅសាលារៀនមួយកន្លែង ក្នុងក្រុងបោយ ប៉ែត ខេត្តបន្ទាយមានជ័យ មានរយៈចម្ងាយប្រមាណ ១០០ ម៉ែត្រ ពីកន្លែងកំណើតរបស់លោក ។

លោកបានពន្យល់អោយដឹងថា ៖ កូនសៀវភៅ កត់ចំណាំតូចៗទាំងនេះ បើទោះជាមិនច្រើនក្តី វាពិត ជាមានសារៈសំខាន់សម្រាប់ពួកគេ ។ គួរបញ្ជាក់ថា លោក ដេននី បានចូល បម្រើការ ជាមន្រ្តីប៉ូលីស នៅក្នុងអង្គភាពស៊ើបអង្កេត Fresno Police Department ក្នុងឆ្នាំ ១៩៩៨ ។ លោក ដេននី បានបន្ត អោយដឹងថា ក្មេងៗទាំងនេះ ពិតជាខ្វះខាតជាខ្លាំង ពោល មួយចំនួន គ្មានស្បែកជើង ខណៈអ្នកឯ ទៀតគ្មានតាំងពីសម្លៀកបំពាក់ ហើយពួកគេត្រូវធ្វើដំណើរហោចណាស់ ២ ទៅ ៣ គ.ម ដើម្បីបានទៅ សិក្សានៅឯសាលារៀននឹងគេ ។ ច្រើន ជាងការបរិច្ចាក សៀវភៅ លោក ដេននី ក៏បានបរិច្ចាក កង់ មួយចំនួន ខណៈមានការទទូច និងជម្រុញ កុំអោយក្មេងៗ មាន ការបោះបង់ចោលការសិក្សាអោយ សោះទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយចុះ ។

ដោយឡែក ឪពុកម្តាយ លោក ដេននី បានបង្ហាញពីទីកន្លែង ដែល សាច់ញាត្តិរបស់លោកត្រូវបាន សម្លាប់ និងប្រាប់ពីដំណើរដើមទង ស្តីអំពីភ័ព្ទសំណាងដែលគាត់ បានរស់រានមានជីវិត ។ ជាការពិត ណាស់ខ្ញុំ ប៊ិះនឹងស្លាប់ជាច្រើនលើកច្រើនសា តែម្តាយខ្ញុំបាទ បានយកខ្ញុំ ទៅសម្ងំលាក់ទុកនៅក្នុង ស្រះ ប្រៀបបានទៅនឹងសាកសពស្លាប់ដូច្នេះដែរ ខណៈមានការបិទបាំ ងដោយ របស់របរអណ្តែតជា ច្រើន ។ ជាមួយនឹងដំណើរទស្សនកិច្ច ដែលមិនអាចបំភ្លេចបានមួយនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើប ក្តុកក្តួល និងសង្វេកជាខ្លាំង ខណៈខ្ញុំបាទ ពិតជានឹកស្រុកកំណើតមួយនេះ រឹតតែទ្វេឡើងជាក់ជាមិន ខាន ៕

- បញ្ជាក់ ចុចទីនេះ ដើម្បីទស្សនាវីដេអូ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេប៊ីស៊ី