កូនពស់ដែលមានក្បាល ២ នេះ មានប្រព័ន្ធខួរក្បាលដែលបញ្ជាទៅលើដងខ្លួន
របស់វាបានដូចគ្នា ចំណែកពិសរបស់កូនពស់នេះ ពុំបង្កគ្រោះថា្នក់នោះទេ ដូច្នេះ
បើវារស់នៅក្នុងធម្មជាតិនោះវានឹងមានការលំបាកច្រើន។
កូនពស់នេះទើបបានគេភ្ញាស់នៅក្នុងរដ្ឋ Florida ប្រទេសអាមេរិក ហើយវាត្រូវបានគេ
ហៅថា Honduras ។
នៅក្នុងធម្មជាតិ ចំនួនពស់មានក្បាល ២ គឺមានប្រមាណជា ១/១០.០០០ ប៉ុណ្ណោះ ប៉ុន្ដែ
ពស់មានក្បាល ២ ព្រមទាំងមានលក្ខណៈឃ្លាចក្រឡាពាក់កណ្ដាលបែបនេះគឺជាលើកទី
មួយហើយគេបានជួបប្រទះ។
យោងតាម Daily Mail កាលពីដំបូង ក្រុមបុគលិកនៅក្នុងមណ្ឌលអភិរក្សពស់ Sunshine
Serpents នៅ Florida បានដាក់ភ្ញាស់ពងពស់(ពោះទឹកដោះ)ចំនួន ៧ ពង។ នៅពេល
ពស់បានញាស់ គេមានការភា្ញក់ផ្អើលយ៉ាងខ្លាំងព្រោះក្បាលពស់មានដល់ទៅ ៩។ តាម
ពិតក្នុងចំណោមនោះមានពស់មួយមានក្បាល ២។
លោក Daniel Parker អ្នកជីវសាស្ដ្រ និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌល Sunshine Serpents
មានប្រសាសន៍ថា ៖ �ខ្ញុំស្ទើរតែមិនជឿទៅលើអ្វីដែលខ្ញុំបានឃើញ�។
លោក Daniel Parker បកស្រាយថា ចំណីដែលពស់ប្រភេទនេះចូលចិត្តជាងគេនោះគឺ
សត្វល្អិត ជីងចក់ សត្វស្លាប និងសត្វតូចចញ្ចឹមកូនដោយទឹកដោះតែប៉ុណ្ណោះ គឺវាមិនចេះដើររកជញ្ជក់ទឹកដោះដូចគេនិយាយតៗគ្នានោះទេ។
ក្រៅពីនេះ អ្នកជីវសាស្ដ្ររូបនេះក៏បានឱ្យដឹងដែរថា ពស់ក្បាល ២ អាចរស់បានដល់ទៅ
២០ឆ្នាំ នៅពេលវាត្រូវបានចិញ្ចឹមដោយដាក់ទ្រុង។
ក្នុងឆ្នាំ ២០១១ ពិភពលោកបានរកឃើញអណ្ដើក អាហ្វ្រិក មួយក្បាល ដែលមានក្បាល ២ និងមានជើងដល់ទៅ ៥ ផងដែរ ។ អណ្ដើក អាហ្វ្រិក នោះបានកើតនៅប្រទេស ស្លូវ៉ាគី ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail