ពត៌មានដែលចុះផ្សាយពីទូរស័ព្ទ Smartphone HTC Rezound/Vigor ធ្លាប់បានលេចលឺជាច្រើន
លើកច្រើនសាររួចមកហើយកាលពីកំឡុងប៉ុន្មានខែមុននេះ។ ប៉ុន្តែទើបតែពេលនេះទេ ដែល
វាបានបង្ហាញវត្តមានជាផ្លូវការនៅក្នុងកម្មវិធី HTC មួយដែលធ្វើឡើងកាលពីពេលថ្មីៗនេះ ។
ដោយផ្អែកលើកិច្ចសហប្រតិបត្តិការគ្នារវាង HTC និង Dr.Dre,Beats Audio ត្រូវបានបំពាក់ភ្ជាប់
មកជាមួយ HTC Rezound រួចជាស្រេច ក្នុងគោលបំណងនាំមកជូនអ្នកប្រើប្រាស់នូវគុណភាព
ដ៏អស្ចារ្យនៃសំលេងនិងជាចំណីអារម្មណ៍ថ្មីមួយទៀតដែលពុំធ្លាប់មានទៅដល់ពួកគេ។ ប៉ុន្តែវា
មិនមែនជាភាពអស្ចារ្យតែមួយគត់ដែល HTC ចង់នាំមកដល់អ្នកប្រើប្រាស់ប៉ុណ្ណោះនោះទេ ។
ឧបករណ៍ថ្មីនេះក៏មានរចនាសម្ព័ន្ធខាងក្នុងគួរជាទីពេញចិត្តផងដែរ ជាមួយអេក្រង់មានទំហំ
៤,៣អ៊ីង 720p,Processor dual-core 1.5GHz ,RAM ១GB,អង្គចងចាំខាងក្នុងទំហំ ១៦GB និង
microSD card ទំហំ ១៦GB ផងដែរ។ ថ្ម ១៦២០mAh,អាចភ្ជាប់ជាមួយ 4G, Wi-Fi,Bluetooth។
មានកាមេរ៉ាមុខ ៨MP f/2.2 sensor អាចថតវីដេអូជា 1080p និង កាមេរ៉ាខាងមុខជាមួយមុខ
ងារថតរូបជា panorama,ថតបានច្រើនរូបភាពក្នុងរយៈពេល ១វិនាទី,ថតរូបមានល្បឿនលឿន
និង slow motion គឺប្រហាក់ប្រហែលគ្នានឹង Amaze 4G ដែរ។ ប៉ុន្តែដាច់ខាតគឺមិនអាចខ្វះនូវ
headphone Beats របស់ Dr. Dre ភ្ជាប់មកជាមួយនោះឡើយ ។
ជាមួយនឹងកំរិតបច្ចេកវិទ្យាដ៏អស្ចារ្យដូច្នេះ Rezound នឹងក្លាយជាគូប្រកួតដ៏ខ្លាំងក្លាថ្មីមួយទៀត
របស់ iPhone 4S,Samsung Galaxy Nexus និង Motorola Droid RAZR ផងដែរ។ ទូរស័ព្ទ
Rezound នឹងបង្ហាញវត្តមាននៅលើទីផ្សារក្នុងថ្ងៃទី ១៤វិច្ឆិការ ខាងមុខនេះជាមួយតំលៃប្រ
មាណជា ២៩៩ដុល្លាអាមេរិក ដោយភា្ជប់មកជាមួយនូវកិច្ចសន្យារយៈពេល ២ឆ្នាំ ។
រូបភាពមួយចំនួនរបស់ HTC Rezound ក្នុងពិធីនៃព្រឹត្តិការណ៍របស់ HTC ៖
ប្រភព៖ Engadget
ដោយ៖ រដ្ឋា