ការប្រើប្រាស់ទឹកក្រោមដីដែលធ្វើឱ្យដីស្រុតទៅក្រោមបន្ដិចម្ដងៗ រួមជាមួយនឹង
កត្ដាផ្សេងៗនិងការប្រែប្រួលអាកាសធាតុ នឹងរុញច្រានក្រុងបាងកកឱ្យធ្លាក់ទៅ
ក្នុងស្ថានភាពជន់លិចជារៀងរាល់ឆ្នាំក្នុងពេលអនាគត។
ផ្ទៃដី ១/៥ ក្នុងក្រុងបាងកកត្រូវគ្របដណ្ដប់ដោយទឹកជំនន់
ផ្ទៃដីក្រុងបាងកក ប្រទេស ថៃ ចំនួន ១/៥ កំពុងលិចលង់ក្នុងទឹកទឹកជំនន់ដែលវាយប្រហារ
ពីគ្រប់ទិសទី ។ ដនមឿង ដែលជាព្រលានយន្ដហោះធំទី ២ប្រចាំប្រទេសនេះដែលជាកន្លែង
ផ្ទុករបស់ជំនួយក៏ត្រូវបានបិទទ្វាកាលពីថ្ងៃទី ២៥តុលាដោយសារទឹកឡើងកាន់តែខ្ពស់។
លោកស្រីនាយករដ្ឋមន្ដ្រីថៃ យ៉ិងឡាក់ស៊ីណាវ៉ាត្រា បានព្រមានថា ប្រសិនប្រព័ន្ធទំនប់ក្រវាត់
ក្រុងត្រូវបាក់ ទឹកជំនន់នឹងអាចកើនឡើងដល់ទៅ ១,៥ម៉ែត្រនៅកន្លែងមួយចំនួនក្នុងក្រុង បាង
កក។ ទឹកជំនន់នេះក៏នឹងអូសបន្លាយពេលយ៉ាងតិច ៤សប្ដាហ៍ទៀត។
ទឹកជំនន់លើកនេះបានធ្វើឱ្យប្រជាជនក្រុង បាងកក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្ដែក្រុម
អ្នកវិទ្យាសាស្ដ្រ បានដឹងមុនពីប្រការនេះតាំងតែពីយូរមកហើយ។
ក្រុង បាងកក គឺជារាជធានីដែលអាយុ ២៤០ឆ្នាំរបស់ប្រទេស ថៃនេះ ស្ថិតនៅក្នុងតំបន់ដី
សណ្ដទន្លេ ចៅប្រាយ៉ា វាគឺជាក្រុងធំមួយក្នុងចំណោមក្រុងធំៗក្នុងពិភពលោកដែលត្រូវប្រ
ឈមនឹងការជន់លិចជាញឹកញាប់នៅពេលទឹកសមុទ្រឡើងខ្ពស់។
ព្រលានយន្ដហោះក៏ត្រូវជន់លិច
មូលហេតុសំខាន់ដែលនាំឱ្យមានបញ្ហានេះកើតឡើង គឺដោយសារចាប់តាំងពីក្រុងនេះត្រូវ
បានបង្កើតឡើងរហូតដល់ពេលនេះ ការប្រើប្រាស់ទឹកភាគច្រើនត្រូវបានគេបូមចេញពី
អណ្ដូងក្នុងក្រុង។ ដោយសារទឹកក្រោមដីថយចុះជាបន្ដបន្ទាប់បែបនេះ ធ្វើឱ្យដីនៅផ្នែកខាង
លើត្រូវស្រុតបន្ដិចម្ដងៗដែលជាកត្ដាមួយបណ្ដាលឱ្យកំពស់របស់ក្រុង បាងកក ត្រូវទាបចុះ
ទៅតាមពេលវេលា។
មូលនិធិអភិរក្សធម្មជាតិអន្ដរជាតិ (WWF) បានប្រកាសថា តំបន់ដីសណ្ដទន្លេ ចៅប្រាយ៉ា
កំពុងត្រូវស្រុតចុះក្នុងល្បឿនពី ៥ដល់ ១៥សង្ទីម៉ែត្រ ជារៀងរាល់ឆ្នាំដោយសារកម្រិតទឹក
ក្រោមដីត្រូវថយចុះ។
គេហទំព័រទំព័រ Inter Press បានផ្សាយថា ការពិសោធជាច្រើនបានបង្ហាញថា ល្បឿននៃការ
ស្រុត ឬលិចចុះរបស់ក្រុង បាងកក បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ដោយសាររដ្ឋាភិបាលបានចេញច្បាប់ដែលទាក់ទងនឹងការប្រើប្រាស់ទឹកក្រោមដី។ ប៉ុន្ដែ ក្រុងនេះនៅតែត្រូវរងការជន់លិចដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ និងភ្លៀងធ្លាក់
ខ្លាំងក្នុងរដូវភ្លៀង កត្ដាទាំងពីរនេះ គឺជាលទ្ធផលនៃការផ្លាស់ប្ដូរអាកាសធាតុ។
ទឹកជំនន់នេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាជននៅក្នុងក្រុង
នៅក្នុងរបាយការណ៍មួយរបស់ WWF បាននិយាយថា ក្រុង បាងកក ស្ថិតនៅក្នុងបញ្ជីនៃក្រុង
ដែលត្រូវរងឥទ្ធិពលច្រើនជាងគេបំផុតដោយសារកំដៅកើតឡើងទូទាំងពិភពលោក។ ក្រុង
ដាកា , ម៉ានីឡា និង ហ្ស៊ាការតា គឺជាទីក្រុងដែលឈរនៅលើគេក្នុងបញ្ជីនេះ រីឯក្រុងបាងកក
ស្ថិតនៅក្នុងក្រុមដែលរងគ្រោះមធ្យមពីទឹកជំនន់ ក្នុងនោះមានក្រុងភ្នំពេញផងដែរ។
អង្គការសហការ និងអភិវឍ្ឍសេដ្ឋកិច្ច( Economic Co-operation and Development ) ក៏
បានព្យាករផងដែរថា ក្រុង បាងកក នឹងត្រូវរងការជន់លិចបែបនេះជាញឹកញាប់នៅពេល
អនាគតដោយសារការប្រែប្រួលនៃអាកាសធាតុ និងបញ្ហាដីស្រុត។
ម៉ាស៊ីនបូមទឹកចេញពីក្រុងបាងកកត្រូវដំណើរការជារៀងរាល់ថ្ងៃ
លោកសាស្ដ្រាចារ្យ ដាណៃថៃតាកូ អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ ជូឡាឡុងខន នៅ
ប្រទេស ថៃ យល់ថា ជារៀងរាល់ឆ្នាំ ក្រុង បាងកក ត្រូវប្រឈមនឹងគ្រោះទឹកជំនន់។ លោក
ជឿថា គម្រោងអភិវឍ្ឍក្រុងនៅមានកម្រិតទាប រួមនឹងការជីកប្រឡាយយកដីសម្រាប់
អភិវឍ្ឍគឺជាមូលហេតុចម្បង។
លោកថ្លែងថា ៖ �បាងកក ធ្លាប់មានឈ្មោះល្បីថាជា Venice នៃលោកខាងកើតដោយសារ
ប្រព័ន្ធប្រឡាយ។ ប៉ុន្ដែ នៅពេលបច្ចុប្បន្ន ប្រការនេះបានប្ដូរផ្លាស់ទៅហើយ�។
មូលហេតុនៃការជនលិចសម្រាប់ក្រុង បាងកក គឺត្រូវបានកើតឡើងដោយកត្ដា ៣រួមគ្នា ៖
ភ្លៀងធ្លាក់ខ្លាំង ទឹកសមុទ្រកើនឡើងខ្ពស់ និងកម្រិតទឹកក្នុងទន្លេ ចៅប្រាយ៉ា កើនឡើង។
នៅពេលកត្ដាទាំង ៣នេះបូករួមជាមួយគ្នានោះ បាងកក ត្រូវលិចលង់ និងត្រូវខណ្ឌចែកជា
ច្រើនតំបន់ ដោយសារហេត្ថារចនាសម្ព័ន្ធរបស់ ក្រុងនេះមិនអាចទប់ទល់ជាមួយកត្ដាទាំង
៣ខាងលើ។
លោក សាមីត ដារម៉ាសារ៉ូចា អតិតអគ្គនាយកនៃក្រសួងឧត្ដុនិយមជាតិ ជឿថា រាជរដ្ឋាភិ
បាលថៃ មិនមានពេលគ្រប់គ្រាន់ដើម្បីស្រោចស្រង់ក្រុង បាងកក នោះទេ។លោកសង្កត់
ធ្ងន់ថា ៖ �កន្លែងសំខាន់ៗក្នុងក្រុង បាងកក ទាំងមូលនឹងត្រូវជនលិចក្នុងរយៈពេលពី ១៥
ទៅ ២០ឆ្នាំខាងមុខ�។
លោកបីជីត រ៉ាត្ដាគុល អតិតអភិបាលក្រុង បាងកក បច្ចុប្បន្នកំពុងកាន់តំណែង អគ្គនាយក
នៃមន្ទីររៀបចំ និងគ្រប់គ្រង់គ្រោះមហន្ដរាយអាស៊ី( Asian Disaster Preparedness Center)
ថ្លែងថា ក្រុង បាងកក ត្រូវបានរងគ្រោះដោយទឹកសមុទ្រកើន ព្រមទាំងទឹកសាបហូរពីរ
បណ្ដាខេត្តនៅភាគខាងជើង។
លោកបន្ដថា ៖ �យើងមិនអាចបញ្ចេញទឹកសាបទៅកាន់សមុទ្របាន ដូច្នេះក្រុង បាងកក នឹងត្រូវជនលិចជាច្រើនថ្ងៃមុនពេលយើងអាចបូមចេញទៅខាងក្រៅក្រុង�៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/TN