ភ្នំពេញ៖ យោងតាមគេហទំព័រ Touropia បានឲ្យដឹងថា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បានធ្វើឲ្យប្រទេសកម្ពុជា ជួបប្រទះនូវបញ្ហាយ៉ាង ច្រើនដូចជា ភាពក្រីក្រ បញ្ហាមីន បាត់បង់នូវធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញទាំងស្រុង។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រោយពីដំណើរការ កសាងប្រទេសឡើងវិញ បានធ្វើឲ្យកម្ពុជា មានភាពប្រសើរ ជាងមុនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ដោយសារការមើលឃើញ ពីភាពរីកចំរើន និងស្ថិរភាព របស់ប្រទេសនេះ បានធ្វើឲ្យកម្ពុជាទទួលបាន ការចាប់អារម្មណ៍ជា ខ្លាំងពីវិស័យទេសចរ។ ខាងក្រោមនេះ ជាកន្លែងដ៏គួរ ឲ្យទាក់ទាញទាំង ១០ នៅកម្ពុជាសម្រាប់ភ្ញៀវ ទេសចរជាតិ និងអរន្តជាតិមកលេងកម្សាន្ត៖

១. ប្រសាទអង្គរវត្ត

ជាប្រាសាទដ៏ល្អអស្ចារ្យ និងក៏ជាទីកន្លែងដ៏ពេញនិយមបំផុត លំដាប់ទី ១ នៅកម្ពុជាសម្រាប់ភ្ញៀវទេសចរ ទូទាំងពិភពលោក ដែលមានទីតាំងស្ថិត នៅក្នុងខេត្តសៀមរាប។ ប្រាសាទនេះ ត្រូវបានកសាងទ្បើង នៅពាក់កណ្តាលសតវត្សទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី II និងត្រូវបានដាក់ បញ្ចូលជា “តំបន់បេតិកភណ្ឌពិភពលោក” ដោយអង្គការយូឌីស្កូរ នៅក្នុងឆ្នាំ១៩៩២។

២. ប្រាសាទបាយ័ន

ជាប្រាសាទដ៏ស្រស់ស្អាត និងល្បីល្បាញបំផុតនៅក្នុងពិភពលោក ដែលមានទីតាំងស្ថិតនៅ តំបន់អង្គរ ក្នុងខេត្តសៀមរាប។ ប្រាសាទនេះ ត្រូវបានកសាងទ្បើង នៅសតវត្សទី ១២ ដោយព្រះបាទជ័យវរ្ម័នទី VII។

៣. ប្រាសាទបន្ទាយស្រី

បន្ទាយស្រីក៏ជាប្រសាទដ៏ស្រស់ស្អាត និងល្បីល្បាញមួយផងដែរ ស្ថិតនៅក្នុងតំបន់អង្គរ ដែលកំពុងទទួលបាន ការចាប់អារម្មណ៏យ៉ាងខ្លាំងពី សំណាក់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើង ដោយព្រាហ្មណ៍ម្នាក់ ដែលជារាជគ្រូរបស់ ព្រះបាទជ័យវរ្ម័នទី V ។ វាត្រូវបានកសាងឡើងនៅ គ.ស ៩៦៧ សម្រាប់ឧទ្ទិសជូនដល់ព្រះសិវៈ។

៤. ប្រាសាទកោះកេរ្ដិ៍

ជារាជធានីនៃអាណាចក្រខ្មែរបុរាណមួយ សម្រាប់រយៈពេលដ៏ខ្លីនៅក្នុង គ.ស ៩២៨ ដល់ ៩៤៤។ នៅទីនោះ មានរូបចម្លាស់ដ៏ធំអស្ចារ្យមួយ ស្ថិតក្នុងប្រសាទរាងសាជី ដែលមានកម្ពស់ ៣០ ម៉ែត្រព័ទ្ធជុំវិញទៅដោយព្រៃភ្នំ។ មានទីតាំងនៅភាគខាងជើង ប្រទេសកម្ពុជា ប្រហែល ១២០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ក្នុងតំបន់បុរាណអង្គរ។

៥.ព្រែកកាំពី ខេត្តក្រចេះ

ជាទីក្រុងតូចមួយ មានទីតាំងស្ថិតនៅលើច្រាំងទន្លេមេគង្គ ដែលហ៊ុំព័ទ្ធដោយសំណង់អគារចាស់ៗ នៅសម័យអាណានិគមរបស់បារាំង។ បើទោះបីក្រចេះ មិនមានវិស័យទេសចរណ៍ ទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែវាក៏ជាទីកន្លែងពេញនិយមមួយផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ មកមើលសត្វផ្សោត ដ៏កម្រ ដែលរស់នៅក្នុងទន្លេមេគង្គ។

៦. រមណីយដ្ឋានភ្នំបូកគោ

ស្ថានីយ៍នេះ ត្រូវបានសាងសង់ទ្បើងដោយបារាំងនៅក្នុងឆ្នាំ ១៩២០ ស្ថិតក្នុងខេត្តកំពត។ បច្ចុប្បន្នតំបន់នេះ កំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីទេសចរជាតិ និងអរន្តជាតិ ដោយសារនៅទីនោះ មានទេសភាពព្រៃភ្នំ ដ៏ស្រស់ស្អាតជាមួយ នឹងខ្យល់អាកាស ដ៏ល្អបរិសុទ្ធ។

៧. ព្រះវិហារព្រះកែវមរត

មានទីតាំងស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំងរាជធានីភ្នំពេញ។ នៅក្នុងវិហារព្រះកែវមរត មានទ្រព្យសម្បត្តិជាតិ ជាច្រើនដូចជា បដិមាព្រះពុទ្ធមាស ដែលតុបតែងដោយរតនភណ្ឌ និងជញ្ជាំងខាងក្នុងនៃវត្តប្រាក់ មានលម្អទៅដោយរូប ចម្លាក់ទេវកថាស្រស់ស្អាត ព្រមទាំងវត្ថុមានតម្លៃ ជាច្រើនផ្សេងទៀត មើលទៅគួរឲ្យទាក់ទាញជាទីបំផុត សម្រាប់ភ្ញៀវទេរសចរ ដែលបានមកទស្សនានៅទីនោះ។

៨. ទន្លេសាប

ជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងក៏ជាបឹងដ៏មានសារៈសំខាន់បំផុតក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត វាក៏ជាផ្ទះនៃសហគមន៍ ជនជាតិភាគតិចវៀតណាម និងចាមជាច្រើន ដែលរស់នៅក្នុងភូមិអណ្តែតទឹក នៅជុំវិញបឹងនេះ។

៩. ខេត្តព្រះសីហនុ

ជាទីក្រុងកំពង់ផែដ៏ធំ និងក៏ជារមណីយដ្ឋានឆ្នេរខ្សាច់ពណ៍សដ៏ស្រស់ស្អាតរបស់កម្ពុជា ស្ថិតនៅលើឈូងសមុទ្រថៃ។ វាជាទីកន្លែងដ៏គួរឲ្យ ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិមកលំហែរ កម្សាន្តនាថ្ងែចុងសប្ដាហ៏។

១០. ប្រាសាទព្រះវិហារ

មានទីតាំងស្ថិតនៅលើច្រាំងថ្មចោទ ៥២៥ ម៉ែត្រនៅភ្នំដងរែកនៅចន្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទនេះ ត្រូវបានសាងសង់ទ្បើងនៅក្នុង សតវត្សទី ១១ និងទី ១២ ក្នុងអំឡុងរជ្ជកាល ស្ដេចខ្មែរ ព្រះបាទសូរ្យវរ្ម័នទី I និងសូរ្យវរ្ម័នទី II ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល