យានយន្ដ៖ របកគំហើញថ្មីមកដល់ទៀតហើយ ក្រុមហ៊ុនផលិតម៉ូតូ Ducati ទទួលបានការកោតសរសើរច្រើន លើទម្រង់រូបរាងនៃការឆ្នៃម៉ូតម៉ូតូប្លែកៗគួរជាទីទាក់ទាញ និង ពេញនិយម ជាពិសេស ម៉ូដែលថ្មីដែលនឹងរៀបចូលខ្លួនមកអង្រួនដួងចិត្ដរបស់អ្នកនៅពេលនេះ នោះគឺ Ducati Multistrada 1200 ស៊េរី ២០១៥។

ឆ្លើយតបទៅនឹងតម្រូវការពេញនិយម យ៉ាងច្រើនកុះករ ពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុនបានកាន់តែបន្ថែមនូវសន្ទុះនៃការផលិត និង រចនាម៉ូតឲ្យកាន់តែលឿន ដើម្បីឲ្យកាន់តែមានការពេញនិយម និង ជឿងជាក់លើស្នាដៃរបស់ខ្លួន ។ ហើយម្យ៉ាងវិញទៀត ដោយសារតែមានដៃគូរទីផ្សារប្រកួតប្រជែងកាន់តែច្រើនឡើងផងទៀតនោះ Ducati ក៏បានត្រៀមខ្លួនបន្ថែមជាមួយនូវ ម៉ូដែលថ្មីស៊េរីទាន់សម័យ គឺDucati Multistrada 1200 នេះឯង។

លក្ខណៈខាងក្រៅគ្រាន់តែលោកអ្នកក្រលេកតែមួយភ្លែត នោះអ្នកនិងមានការចាប់អារម្មណ៍ ហើយប្លែក ស្រមើលស្រមៃក្នុងចិត្ដដោយស្មានមិនដល់ ថា សមត្ថភាពនៃការរចនាម៉ូតរបស់ក្រុមហ៊ុន អាចលាតត្រដាងនូវរូបរាងបែបនេះ ទាលតែសោះ ។ មិនត្រឹមតែរួបរាងប៉ុណ្ណោះទេដែលទាក់ទាញនោះ នៅ មានលក្ខណៈសម្បត្ដិខាងក្នុងទៀត ដែល ក្រុមហ៊ុនបានបំពាក់មកជាមួយ នោះគឺការប្រើប្រាស់កម្លាំងម៉ាស៊ីដល់ទៅ ១១៩៨ សេសេ ត្រូវខ្នាតរង្វាស់កម្លាំង ១៦០ សេះ រត់លើដំណាក់កាលម៉ាស៊ីន ៦ លេខ ដែលអាចប្រើល្បឿនដល់ទៅ ២២០ គ.ម / ម៉ោង។ ចំពោះតម្លៃវិញ គឺ ១៣០០០ ដុល្លារ ។ ពិតជាអស្ចារ្យ ដោយស្មានមិនដល់ឡើយជាមួយ ស្នាដៃថ្មីមួយនេះ ។ តើទស្សនារួបភាពខាងក្រោម៖

<object width="500" height="350" data="http://www.youtube.com/v/0w0gdOdmkXc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0w0gdOdmkXc&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed