CamNews

នាយក រដ្ឋមន្ត្រីថៃ បន្ទន់ ឥរិយាបទ ចំពោះមុខ ក្រុមបាតុករ ប្រឆាំងនឹង រដ្ឋាភិបាល ដើម្បីសុខ សន្តិភាព

បាងកកៈ ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានថ្លែងឲ្យដឹង នៅថ្ងៃចន្ទនេះថា លោកស្រី នឹងលាចេញពីតំណែង ឬរំលាយសភា ប្រសិនបើអាចឲ្យ មានសន្តិភាព និងធ្វើឲ្យ ស្រុកទេស មានសណ្តាប់ធ្នាប់ឡើងវិញ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីចាត់ការសន្តិភាព និងសណ្តាប់ធ្នាប់ ស្នងការនគរបាលជាតិ លោក ស្រីយីងឡាក់ បានថ្លែងទាំងការ លាលែងពីមុខតំណែង និងការរំលាយសភា យ៉ាងដាច់ខាតថា ដោយការ ធ្វើបែបនេះ នឹងអាចប្រាប់ដល់ក្រុម បាតុករប្រឆាំង នឹងរដ្ឋាភិបាលរក្សា បានសុខសន្តិភាព ។

ប៉ុន្តែលោកស្រីបានថ្លែងថា លោកស្រីមិនអាចជួបជាមួយ ក្រុមអ្នកប្រឆាំងទាំងនោះ “ដែលទាមទារ ឲ្យលោក ស្រី”ធ្វើការប្រគល់ អំណាចដល់ពលរដ្ឋ ដែលមិនស្របច្បាប់ ហើយមិនមានចែងនៅក្នុងនោះទេ ។

លោកស្រីបានមានប្រសាសន៍ថា “ ប៉ុន្តែអ្វីៗដែលខ្ញុំធ្វើ ខ្ញុំនឹងប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ និងអនុលោម ទៅតាម វិធាន នៃច្បាប់តែប៉ុណ្ណោះ” ៕

ប្រភពពី៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល