ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន
បរទេស channelnewsasia ដែលទើបតែបានចេញផ្សាយកាលពីវេលាប៉ុន្មានម៉ោងមុននេះ
បានគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងឯណោះ
វិញ ជាថ្មីម្តងទៀត ចង់អោយអាមេរិក ទទួលស្គាល់ខ្លួនថា ជារដ្ឋនុយក្លេអ៊ែរ ដោយគូស
បញ្ជាក់ថាវាគឺជាការចាំបាច់មុននឹងការចាប់ផ្តើមនៃកិច្ចពិភាក្សាណាមួយជាមួយនឹងសហរដ្ឋ
អាមេរិក។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា សេចក្តីអត្ថាធិប្បាយនៅក្នុងកាសែត Rod-
ong Sinmun បានច្រានចោលថា "មិនអាចទទួលយកបានទាំងស្រុង" ដែលវាផ្ទុយទៅនឹង
តម្រូវការរបស់សហរដ្ឋអាមេរិកថា ប្រទេសកូរ៉េខាងជើងប្តេជ្ញាចិត្តដើម្បីបោះបង់ អាវុធនុយ
ក្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់ខ្លួនជាមុនសិន មុនពេលកិច្ចពិភាក្សាណាមួយអាចចាប់ផ្តើម។

សហរដ្ឋអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់ថា មិនដែលទទួលស្គាល់ជាផ្លូវការនូវកូរ៉េខាង
ជើងក្នុងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ លើកទី៣ របស់ខ្លួន កាលពីខែកុម្ភៈ ថាជា ថាមពល
នុយក្លេអ៊ែរនោះទេ។

បន្ទាប់ពីមានភាពតានតឺងជាខ្លាំង កាលពីខែកន្លងទៅក្នុងឧបទ្ទីបកូរ៉េ រដ្ឋាភិបាល ទីក្រុង
សេអ៊ូល វ៉ាស៊ីនតោន ក៏ដូចជាទីក្រុងព្យុងយ៉ាង ក៏កំពុងតែជំរុញលទ្ធភាពធ្វើយ៉ាងណាងាក
ក្រឡេកទៅកិច្ចពិភាក្សាដោយសន្តិវិធី ។ តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេល
នេះ ភាគីទាំងសងខាង (កូរ៉េខាងជើង អាមេរិក) បានបដិសេធទៅនឹងលក្ខខ័ណ្ឌដែលបាន
លើកឡើងរាងៗខ្លួន។

អំឡុងពេលដំណើរទស្សកិច្ចទៅកាន់ទីក្រុង សេអ៊ូល ប៉េកាំង និងតូក្យូ រដ្ឋមន្រ្តីក្រសួងការ
បរទេសសហរដ្ឋអាមេរិក លោក John Kerry បានបន្ថែមថា ទីក្រុងព្យុងយ៉ាងត្រូវបញ្ជាក់ជា
មុនសិន នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ប្រទេសកូរ៉េខាងជើង ក៏បានឆ្លើយតបដោយទាមទារអោយដកខ្លួនចេញពីការដាក់ទណ្ឌកម្ម
របស់អង្គការសហប្រជាជាតិ និងចង់អោយបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាង
ត្បូង និងសហរដ្ឋអាមេរិក នាពេលអនាគត៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia