ស្បែកមុខសម៉ដ្ឋ ភ្លឺរលោង និង តឹងណែន គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ ប៉ុន្តែអ្វីដែល សំខាន់នោះថាតើអ្នកអាច ធ្វើឱ្យស្បែកមុខរបស់អ្នកសស្អាតដោយវិធីណា? មានវិធីជាច្រើនអាចជួយឱ្យអ្នកទទួលបាននូវស្បែកសស្អាតភ្លឺរលោង។

ថ្ងៃនេះយើងសូមណែនាំអ្នក ឱ្យសាកល្បងនៅវិធីងាយៗ ដែលអាចជួយឱ្យស្បែកមុខរបស់អ្នក ទន់ម៉ដ្ឋ ស និងតឹងណែនដោយស៊ុតមាន់។

គ្រឿងផ្សំ៖

-ស៊ុតមាន់ ១គ្រាប់
-កូនចាន់គោម ១
-ស្លាបព្រាកាហ្វេ ១
-ស៊ម ១
-ក្រូចឆ្មារ ១ផ្លែ

វិធីប្រើប្រាស់៖
សូមយកស៊ុតមាន់ ១គ្រាប់ វាយបំបែកយកតែផ្នែកស ដាក់ចូលក្នុងកូនចានគោម បន្ទាប់មក យកស៊ម កូរស៊ុតផ្នែកពណ៌សនោះឱ្យសព្វ រួចលាយជាមួយនឹងទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ កូរឱ្យសព្វ។ ចុងក្រោយ យកវាមកលាបនៅលើស្បែកមុខ របស់អ្នក ទុករយៈពេល ១៥នាទី រួចលាងសំអាតជាមួយនឹងទឹកស្អាតចេញជាការស្រេច៕

<object width="500" height="300" data="http://www.youtube.com/v/LCSKpnhTdNk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/LCSKpnhTdNk&rel=1" /></object>

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ youtube