ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងនឹងពិនិត្យលើសំណើនៃ កម្មសិទ្ធិបញ្ញារបស់សមាគម ស៊ីន ស៊ីសាមុត ដើម្បីរក្សានូវតម្លៃសា្នដៃរបស់ អធិរាជសម្លេងមាសគ្មានពីរលើលោក រួមទំាងផ្តល់ជាគុណប្រយោជន៍ខ្លះ ដល់គ្រួសារលោកតា ស៊ីន ស៊ីនសាមុត។

ការថ្លែងអះអាងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សា រួមទំាងដាក់សំណើកម្មសិទ្ធិបញ្ញា ការពារស្នាដៃគ្មានពីររបស់លោកតា ស៊ីន ស៊ីសាមុត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤នេះ ដោយមានការចូលពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទំាងសមាជិកនៃក្រុមគ្រួសារនៃលោកតា ស៊ីន ស៊ីសាមុត ជាច្រើននាក់។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងពាណិជ្ជកម្ម នឹងពិនិត្យពិចារណាដើម្បីការពារស្នាដៃនេះ។ យើងមានច្បាប់កម្មសិទ្ធិបញ្ញាហើយ ដូច្នេះយើងត្រូវពិនិត្យឲ្យគ្រប់ជ្រុងជ្រោយតាមនីតិវិធីច្បាប់ ដើម្បីការពារស្នាដៃលោកតា ស៊ីន ស៊ីសាមុត»។

ជាមួយគ្នានោះដែរ លោកបន្ថែមថា ដើម្បីរក្សាការពារ ក៏ដូចជារំឭកទៅដល់សា្នដៃតែមួយគ្មានពីរនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំការប្រគំតន្រ្តីបែបឯកជនមួយ ដោយច្រៀងចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត សុទ្ធ ដើម្បីយកថវិកាពីការប្រគុំតន្រ្តីទំាងនោះ ទៅជួយក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត កំពុងរស់នៅខេត្ត ស្ទឹងត្រែង។

ដើម្បីបញ្ជាក់អំពីភាពជាម្ចាស់ នៃកម្មសិទ្ធិបញ្ញានេះ កូនប្រុសរបស់លោក ស៊ីន ស៊ីសាមុត បានអះអាងថា ដើម្បីបញ្ជាក់កម្មសិទ្ធិបញ្ញានេះ លោកមានឯកសារជាភស្តុតាងដូចជា ទំាងទំនុកច្រៀង និពន្ន ស្នាដៃ ច្រៀង និងសម្រួលតន្រ្តី គឺធ្វើដោយលោក ស៊ីន ស៊ីសាមុត ផ្ទាល់ ឬក៏មិត្តភក្តឪពុកលោកផ្ទាល់។

សូមបញ្ជាក់ផងដែរ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានបន្សល់ទុកនូវសា្នដៃបទចម្រៀងពិរោះ ដ៏មានអត្ថន័យរាប់ភ្លេច រហូតមកទល់នឹងពេលនេះ នៅតែពេញនិយម ។ ចំណែកសាច់ឈាម ដែលលោកបន្សល់ទុកមាន កូនប្រុសស្រី ០៤នាក់ ប៉ុន្តែស្លាប់០២នាក់ ក្នុងនោះមានលោក ស៊ីន ច័ន្ទឆាយា និងលោកស្រី ស៊ីន វឌ្ឍនា ចៅប្រុសស្រី ០៦នាក់ និងចៅទូត ០៤នាក់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល