គ្រឿងផ្សំ
-សាច់មាន់១ ជំហៀង (ប្រហែល ៦៤០ ក្រាម)
-ស្ពៃតៀ ៦៤០ ក្រាម
-ទឹកដោះគោឆៅ ២កំប៉ុង
-ផ្លែពុទ្រាចិន ៣ផ្លែ
-សម្បក ក្រូចសើច ក្រៀម ១បន្ទះ
-ខ្ញី ២បន្ទះ
-អំបិលសមល្មម (ទៅតាមចំណង់ចំណូលចិត្តសាប ប្រៃ)
-ទឹក ៨កែវ

វិធីធ្វើ
ដំបូង លាងសាច់មាន់ ឱ្យស្អាត កាប់ជា ២កំណាត់ រួចដាក់ស្រុះ ក្នុងទឹកក្ដៅលាយខ្ញី រួចស្រង់
ចេញទុក។ បន្ទាប់មក យកស្ពៃតឿ ១ ដើម ពុះជា ២ចម្រៀក រួចយកផ្លែពុទ្រាចិន និង លាង
សម្បកក្រូចសើចឱ្យស្អាតទុក។

ចុងក្រោយ ចាក់ទឹកក្នុងឆ្នាំង និង ដាក់សម្បកក្រូចសើច ផ្លែពុទ្រាចិន ស្ងោរឱ្យពុះ ទើបដាច់
មាន់ និង ស្ពៃតៀចូល។ រួចស្ងោររំងាស់ រយៈពេល ១ម៉ោង ដោយប្រើភ្លើងល្មមៗ ហើយចាក់
ទឹកដោះ គោឆៅ និង បង់អំបិលចូល ស្ងោររងាស់ទាល់តែ ពុះទើបដួស ដាក់ចានជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian