CamNews

រន្ធត់ជាមួយនឹងបុរសជីវិតថ្លៃ មិនសំចៃដៃ តទល់ជាមួយនឹងការវាយប្រហារ របស់សត្វក្រពើ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទី
ភ្នាក់ងារបរទេស ស្កាយ បានគូសបញ្ជាក់អោយដឹងថា  បុរសជនជាតិបារាំងម្នាក់ បានតស៊ូជា
ខ្លាំងក្នុងការប្រយុទ្ធជាមួយនឹងក្រពើកំណាច ដើម្បីបន្តជីវិតរស់រានរបស់ខ្លួន ដោយដាល់វាជា
ច្រើនដងដដែលៗ បន្ទាប់ពីក្រពើកំណាចមួយក្បាលនេះ បានអូសពាំគាត់ចូលទៅក្នុងផ្ទៃទឹក
និងវាយប្រហារគាត់របួសក្បាល និងខ្នង។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Yoann Galeran ស្រប
ពេលដែលករណី ដ៏គួរអោយរន្ធត់មួយនេះ   បានកើតឡើងនៅឯ តំបន់ទីប្រជុំជន  township
ប្រទេសអូស្រ្តាលី     ខណៈពេលដែលរូបគាត់ក៏កំពុងតែហាលទឹក  កាលពីល្ងាច  ថ្ងៃអាទិត្យ
ដើម្បីរាវរកមកវិញ នូវទូកតូចដែលបានលិចបាត់។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ក្រពើកំណាចមួយក្បាលនោះ
ពិតជាសាហាវហួសពីការស្មាន ខណៈពេលដែលវាបានខាំលោក Galeran វ័យ ២៩ ឆ្នាំត្រង់
ក្បាល  និងអូសចូលផ្ទៃទឹក  ដើម្បីឆីជាចំណែក  រំពេចនោះ  លោក Galeran  មានអារម្មណ៍
រន្ធត់ជាខ្លាំង ខណៈពេលដែលដើមឡើយ គាត់បានគិតថា មាននរណាម្នាក់  បានចោលដុំថ្ម
ទម្ងន់ធ្ងន់មកចំពីលើគាត់  ។ កាលដែលបានដឹងថា មានក្រពើកំណាច​ ប្រវែងប្រមាណជាង
២,៥ទៅ ៣ ម៉ែត្រ បើកការវាយប្រហារហើយនោះ  លោក Galeran ​ ក៏បានប្រឹងប្រែងអោយ
អស់ពីលទ្ធភាព     ក្នុងការវាយបកទៅវិញ    ដើម្បីបន្តការរស់រានមានជីវិតរបស់ខ្លួន ដោយ
ដាល់វាដដែលៗ ជាច្រើនដង   ​ មុននឹងរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ​  ដោយព្យាយាម
ហែលរត់គេចខ្លួន និងរត់ឡើងគោក។

ជាលទ្ធផល   គាត់ពិតជាសំណាងហួស  ខណៈពេលដែលនៅមានជីវិត  បន្ទាប់ពីមានការ
វាយប្រហារ ។ មកទល់នឹងពេលនេះ លោក Galeran ក៏កំពុងសម្រាកព្យាបាលនៅឯមន្ទីរ
ពេទ្យក្បែរនោះ បន្ទាប់ពីទទួលរងរបួសធ្ងន់ផ្នែកក្បាល ខ្នង និងស្មា ជាដើម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ