ពោធិ៍សាត់ ៖ លោកយាយ ឈុំ អែមអាយុ៨៥ឆ្នាំ រស់នៅក្នុងខ្ទម កំសត់ ស្ថិតក្នុងភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់់ លើដីរបស់អ្នកស្រុក ហើយខ្ទម និងដីនោះគឺអ្នកជិតខាង ឲ្យរូបគាត់រស់នៅសព្វថ្ងៃនេះ។

ស្ថិតក្នុងស្ថានភាព មានជំងឺលើសឈាម ពិការដៃ និងជើង ក្នុងអំឡុងឆ្នាំនេះ លោកយាយនៅតែខិតខំ ដើររើសផ្លែពុទ្រា ដែលទំជ្រុះ យកមកលាងទឹក ដើម្បីយកទៅ លក់ គ្រាន់បានកម្រៃបន្តិចបន្តួច សម្រាប់ទុក ទិញអង្ករហូប និងចិញ្ចឹមចៅៗតូចៗ ដែលនៅក្នុងបន្ទុក របស់លោកយាយ ។

លោកយាយឈុំ អែម បានរៀបរាប់ទាំងទឹកភ្នែក ថា កាលពីឆ្នាំកន្លងទៅ ពេលដែលលោកយាយ នៅមាន សុខភាពធម្មតា ដើរបាន លោកយាយតែងតែធ្វើនំអន្សម ធ្វើចេកចៀន ដើរលកនៅតាមភូមិ ជារៀងរាល់ថ្ងៃ គ្រាន់បានកម្រៃបន្តិបន្តួចចិញ្ចឹមជីវិត ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៤នេះ លោកយាយក៍បាន ធ្លាក់ខ្លួន ពិការដៃ និងជើងដោយសារ ជម្ងឺលើសឈាមតែម្តង ម្លោះហើយលោក យាយសព្វថ្ងៃនេះ បានត្រឹមតែចុះរំកល់ខ្លួន មករើសផ្លែពុទ្រាដែលទុំជ្រុះនៅក្បែរខ្ទម របស់លោកយាយ តែប៉ុណ្ណោះសម្រាប់ ទុកលក់យក កម្រៃចិញ្ចឹមជីវិត។

តាមរយះមជ្ឈមណ្ឌលពត័មានដើមអម្ពិល លោកយាយ ក៍បានលើកម្រាមដៃដប់ ដង្ហោយរកជំនួយ ពីសប្បុរសជននានាដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល